កីឡា
Al-Nassr គ្រោងនាំចូលតារាឆ្នើមៗច្រើនរូប ដើម្បីផ្គាប់ចិត្ត Ronaldo ឱ្យនៅបន្ត
ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មិនទាន់បានសម្រេចចិត្តអំពីអនាគតរបស់ខ្លួននៅឡើយទេ ខណៈក្លិប Al-Nassr កំពុងព្យាយាមធ្វើអ្វីគ្រប់យ៉ាង ដើម្បីជម្រុញឱ្យគាត់ស្នាក់នៅជាមួយពួកគេបន្ត។

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ក្លិបអ្នកមានប្រចាំលីគ អារ៉ាប៊ីសាអ៊ូឌីត មួយនេះ កំពុងរៀបចំផែនការអនាគតយ៉ាងច្បាស់លាស់មួយជាមួយ Ronaldo។
ប្រភពដដែលបានបន្ថែមថា ក្លិប Al-Nassr បានត្រៀមរួចរាល់ហើយ ដើម្បីចុះកិច្ចសន្យានាំចូលកីឡាករថ្មីឆ្នើមៗជាលក្ខណៈទ្រង់ទ្រាយធំនៅរដូវកាលនេះដើម្បីបញ្ចុះបញ្ចូលឱ្យខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំបន្តកិច្ចសន្យាថ្មីជាមួយពួកគេ។
ក្នុងនោះកីឡាករ ដែលស្ថិតនៅក្នុងបញ្ជីនាំចូលរបស់ពួកគេ រួមមាន Luis Diaz របស់ Liverpool, Dávid Hancko របស់ Feyenoord និងកីឡាករបី បួននាក់ទៀត។

គួរបញ្ជាក់ថា កិច្ចសន្យារបស់ Ronaldo ជាមួយ Al-Nassr គឺនៅសល់ត្រឹមរយៈពេល ១ ខែទៀតប៉ុណ្ណោះ ពោលគឺត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Daily Sports

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា