Connect with us

ព័ត៌មានជាតិ

ថ្លែងបើកសន្និសីទម៉ាក្រូសេដ្ឋកិច្ច មន្រ្តីជាន់ខ្ពស់​ធនាគារ​ជាតិ លើ​កឡើងកម្ពុជាកំពុង​​រងគ្រោះពី​ការប្រែប្រួលអាកាសធាតុ

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ និងគ្រប់គ្រងផលវិបាកកើតចេញពីការប្រែប្រួលអាកាសធាតុ ដោយបានកំណត់យកបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈគោលនយោបាយដ៏សំខាន់មួយ ក្នុងចំណោម​អាទិភាពគោលនយោបាយផ្សេងៗទៀត។

ថ្លែងបើកសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី១០ ស្តីពី “ហានិភ័យអាកាសធាតុ និងអន្តរកាលឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតងនៅព្រឹកថ្ងៃទី ០៨ ធ្នូនេះ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា កម្ពុជាជាប្រទេស​មួយដែលបញ្ចេញឧស្ម័នកាបូនទាប ប៉ុន្តែជាប្រទេសមួយដែលងាយរងគ្រោះការប្រែប្រួលអាកាសធាតុ ជាពិសេសតាមរយៈវិស័យកសិកម្ម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ដែលទើបចេញផ្សាយកាលពីចុងខែតុលារបស់ធនាគារពិភពលោក កម្ពុជាកំពុងរងផលប៉ះពាល់ខ្លាំង​ពីការប្រែប្រួលអាកាសធាតុ ដោយភាពរាំងស្ងួតនិងទឹកជំនន់បានកើតមានញឹកញាប់និងខ្លាំងជាងមុន ដែលក្នុងនោះផលស្រូវបានបាត់បង់ប្រមាណ ១០០ ​លានដុល្លារ អាមេរិកដោយសារគ្រោះរាំងស្ងួតបណ្តាលមកពីបាតុភូត El Nino កាលពីឆ្នាំ២០១៩ ខណៈដែលនៅខែកញ្ញាឆ្នាំ២០២២ បានប៉ះពាល់ខេត្តចំនួន ១៤ និងប្រជាពលរដ្ឋប្រមាណ
៨ ម៉ឺន ៥ ពាន់គ្រួសារ។

លោកស្រីបណ្ឌិតបានបន្តថា «ជាទូទៅផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុប៉ះពាល់ ដល់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងវិស័យកសិកម្មដោយផ្ទាល់ និងវិស័យដទៃទៀតដោយប្រយោល។ ដោយម្ហូបអាហារតំណាងឱ្យជាង ៤៣% នៃកន្ត្រកទំនិញនិងសេវា ដែលក្រុមគ្រួសារ នៅកម្ពុជាប្រើប្រាស់ជាប្រចាំ ដូចនេះផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុទៅលើវិស័យ កសិកម្ម អាចបង្កជាបញ្ហាសន្តិសុខស្បៀងនិងទំនិញឡើងថ្លៃ ដែលប៉ះពាល់ដល់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋជារួម។ បញ្ហានេះក៏អាចនឹងរួមចំណែកបង្កើនវិសមភាពសង្គម និងធ្វើឱ្យក្រុមគ្រួសារនិងប្រជាពលរដ្ឋងាយរងគ្រោះធ្លាក់ចុះទៅក្រោមបន្ទាត់ក្រីក្រផងដែរ»។

លោកស្រីបណ្ឌិតបានបន្តទៀតថា ប្រឈមនឹងបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់និងគ្រប់គ្រងផលវិបាកកើតចេញពីការប្រែប្រួលអាកាសធាតុ ដោយបានកំណត់យកបញ្ហាថាមពល អាកាសធាតុ និងបរិស្ថាន ជារបៀបវារៈគោលនយោបាយដ៏សំខាន់មួយ ក្នុងចំណោមអាទិភាពគោលនយោបាយផ្សេងទៀត ដូចដែលបានឆ្លុះបញ្ចាំងក្នុង “ផែនការយុទ្ធសាស្ត្រប្រែប្រួលអាកាសធាតុកម្ពុជា ២០១៤-២០២៣”យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល​ទី១-និង “យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨- សំដៅកាត់បន្ថយផលប៉ះពាល់លើកកម្ពស់ការសម្របខ្លួន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជាទៅនឹងការប្រែប្រួលអាកាសធាតុ។

លោកស្រីបណ្ឌិតបានបន្ថែមថា ធនាគារជាតិនៃកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំ និងគំនិតផ្តួចផ្តើមនៃការជំរុញហិរញ្ញវត្ថុប្រកបដោយចីរភាព ក្នុងនោះរួមមាន៖

១/ការគាំទ្រការដាក់ចេញគោលការណ៍ហិរញ្ញវត្ថុប្រកបដោយចីរភាព របស់សមាគមធនាគារនៅកម្ពុជា ដើម្បីឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ចូលរួមអនុវត្ត។
២/ការរៀបចំក្របខ័ណ្ឌសហប្រតិបត្តិការរវាងធនាគារជាតិនៃកម្ពុជា ក្រសួងបរិស្ថាន និងសមាគមធនាគារនៅកម្ពុជាដើម្បីចែករំលែកព័ត៌មាន និងបង្កើតឲ្យមានគំនិតផ្តួចផ្តើមនានាសម្រាប់សកម្មភាពទប់ទល់បម្រែបម្រួលអាកាសធាតុ
៣/ការបណ្តុះបណ្តាលនិងកសាងសមត្ថភាពទៅលើហិរញ្ញវត្ថុប្រកបដោយ​ចីរភាព និងការការពារហានិភ័យបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ។

លោកស្រីទេសាភិបាលធនាគារជាតិបានបញ្ជាក់ថា ក្រៅពីនេះធនាគារជាតិនៃកម្ពុជាក៏បានចូលរួមក្នុងក្របខ័ណ្ឌអន្តរជាតិតាមរយៈគំនិតផ្តួចផ្តើម និងកិច្ចពិភាក្សា ជាមួយស្ថាប័នមួយចំនួនដូចជា បណ្តាញធនាគារកណ្តាលនិងអាជ្ញាធរត្រួតពិនិត្យសម្រាប់ប្រព័ន្ធហិរញ្ញវត្ថុបៃតង ក្រុមការងារបរិយាបន្នហិរញ្ញវត្ថុបៃតង គម្រោងភាពជាដៃគូសម្រាប់សកម្មភាពសេដ្ឋកិច្ចបៃតងរបស់អង្គការសហប្រជាជាតិ និង ក្រុមការងារអាស៊ានលើកិច្ចការ បណ្តាញធនាគារនិងហិរញ្ញវត្ថុប្រកបដោយចីរភាព ។

ធនាគារជាតិនៃកម្ពុជា ក៏បានសហការជាមួយអង្គការជាច្រើនដូចជា UNESCAP, សម្ព័ន្ធសម្រាប់បរិយាបន្នហិរញ្ញវត្ថុ (AFI) សាជីវកម្មហិរញ្ញវត្ថុ អន្តរជាតិ (IFC) ក្នុងកិច្ចការពង្រឹងការចូលរួមផ្តល់ហិរញ្ញប្បទានបៃតង ព្រមទាំងបានវិនិយោគ ទុនបម្រុងអន្តរជាតិមួយផ្នែកលើសញ្ញាបណ្ណបៃតង និងបានក្លាយជាសមាជិកនៃគណៈកម្មការ ពិគ្រោះយោបល់ សម្រាប់មូលនិធិបៃតងក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០២២ ផងដែរ។

លោកស្រី បណ្ឌិត ជាសិរី បានឱ្យដឹងទៀតថា ជាទិសដៅបន្ត ធនាគារជាតិនៃកម្ពុជានឹងអនុវត្តគំនិតផ្តួចផ្តើមសំខាន់ៗបន្ថែមទៀតក្នុងគោលដៅ បង្កើតឱ្យមានយន្តការគាំទ្រ និងប្រព័ន្ធអេកូឡូស៊ីចាំបាច់ ដើម្បីជំរុញហិរញ្ញវត្ថុ ប្រកបដោយចីរភាព និងសកម្មភាពជាសារវន្តក្នុងការពារហានិភ័យបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។

កិច្ចការទាំងនោះរួមមាន៖ ១/-ការបង្កើតផែនទីមគ្គុទ្ទេសក៍ហិរញ្ញវត្ថុប្រកបដោយ ចីរភាព ២/-ការបង្កើតប្រព័ន្ធ​វដ្តករសាស្ត្រ​សម្រាប់ហិញ្ញវត្ថុ ប្រកបដោយចីរភាព ៣/-ការរៀបចំយន្តការរាយការណ៍ ស្តីពី ហិរញ្ញវត្ថុប្រកបដោយចីរភាព ដើម្បីតម្លាភាព និងការទទួលខុសត្រូវ ៤/-ការកសាងសមត្ថភាព និងចំណេះដឹង ដល់វិស័យធនាគារនិង ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ និង ៥/-ការពង្រឹង ក្របខ័ណ្ឌវាយតម្លៃ និងការពារហានិភ័យ បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ របស់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាដើម៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ៨ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

សន្តិសុខសង្គម៨ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

ព័ត៌មានជាតិ៣ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ចិន គំរាម​ព្យួរ​ ក ​ប្រហារ​ជីវិត​ជន​ផ្ដាច់​ខ្លួន​និយម​តៃវ៉ាន់

Sokha Hotels

ព័ត៌មានពេញនិយម