Connect with us

ព័ត៌មានជាតិ

អ្វីទៅជាការវិនិយោគសេដ្ឋកិច្ចបៃតង តើ​កម្ពុជា​ទទួល​បាន​ផល​ចំណេញអ្វីខ្លះ?

បានផុស

នៅ

រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​គោលនយោបាយ​គាំទ្រ​​គម្រោង​វិនិយោគ​ដោយ​ផ្សារ​ភ្ជាប់​ការ​គិតគូរ​ដល់​កិច្ច​ការពារ​បរិស្ថាន។

នៅថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រមុខ​ថ្នាក់ដឹកនាំ​កម្ពុជា​ក៏​បានសម្រេចបញ្ឈប់គម្រោងអភិវឌ្ឍរោងចក្រផលិតអគ្គិសនីដុតដោយ​ធ្យូងថ្មអានុភាព ៧០០ មេហ្កាវ៉ាត់ នៅស្រុកបុទុមសាគរ ខេត្តកោះកុង ដោយជំរុញ​ឲ្យ​ក្រុមហ៊ុនវិនិយោគ​ពិនិត្យលទ្ធភាព​ប្តូរគម្រោងវិនិយោគផលិតអគ្គិសនីដុតដោយ​ធ្យូងថ្មទៅជាគម្រោងផលិតអគ្គិសនីដុតឧស្ម័ន LNG ដែលបំភាយឧស្ម័នកាបូន​តិចតួចវិញ។

តើ​អ្វីទៅជាការវិនិយោគសេដ្ឋកិច្ចបៃតង? តើ​កម្ពុជា​ទទួល​បាន​បានផល​ចំណេញអ្វី​ខ្លះ?

លោក សេង ស៊ុនលី ប្រធាន​ស្តីទី​នាយកដ្ឋាន​វិភាគ​យុទ្ធសាស្ត្រ​នៃ​ការ​វិនិយោគ​ឯកជន​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា មែនទែន​ទៅ​ការវិនិយោគ​សេដ្ឋកិច្ច​បៃតង​នៅ​ជា​ប្រធានបទ​នៃ​ការពិភាក្សា​ជា​ហូរហែ​នៅ​ក្នុង​សហគមន៍​អន្តរជាតិ ដោយ​មានការ​ផ្តល់​និយមន័យ​ផ្សេងៗ​គ្នា ពុំទាន់​មានការ​ឯកភាព​ទៅលើ​និយមន័យ​ជាក់លាក់​នៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​បើតាម​ការ​ឱ្យ​និយមន័យ​ពី​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន ការ​វិនិយោគ​បៃតង​សំដៅ​លើ​ការ​វិនិយោគ​ដែល​មាន​ខ្សែ​ច្រវាក់​ផលិតកម្មឬ​ផលិត​ទំនិញ ដែល​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់និង​ការ​បំពុលបរិយាកាស។

លោកថា ធាតុផ្សំសំខាន់ៗនៃការវិនិយោគបៃតងរួមមាន ការប្រើប្រាស់​ឬផ្គត់ផ្គង់​ថាមពល​ដែល​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់តិច សន្សំសំចៃថាមពល ព្រមទាំង​ការចាប់យក​និងរក្សាទុក​ឧស្ម័ន​កាបូនឌីអុកស៊ីតពីក្នុងបរិយាកាស។

លោក​បានលើក​ឧទាហរណ៍​យ៉ាង​ដូច្នេះ​ថា «យើងអាចសម្គាល់ការវិនិយោគបៃតង នៅក្នុង​សកម្មភាព​ផលិតកម្ម​មួយចំនួន​ដូចជា រោងចក្រផលិតអគ្គិសនីដែលប្រើថាមពលស្អាត ឬថាមពលកកើត​ឡើងវិញ (ដូចជារោងចក្រថាមពលជីវម៉ាស់ វារីអគ្គិសនី កសិដ្ឋាន​ផលិត​ថាមពលដើរ​ដោយ​ពន្លឹ​អាទិត្យ ឬ​កម្លាំងខ្យល់ ជាដើម) រោងចក្រផលិត​យានយន្តអគ្គិសនី រោងចក្រកែច្នៃសំណល់ និង​សកម្មភាព​អាជីវកម្ម​ផ្សេងៗទៀត ដែល​គិតគូរ​លើចីរភាពបរិស្ថាន ដូចជា ការអភិរក្សជីវចម្រុះ ការដាំ​ដើម​ឈើ និងវិស័យបច្ចេកវិទ្យាដែលរួមចំណែកដល់ការបន្ស៊ាំ និង​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ជាដើម។

តើ​ការ​វិនិយោគ​បៃតង​ចូលរួម​យ៉ាងណា​ខ្លះ សម្រាប់​កាត់បន្ថយ​ការ​បម្រែបម្រួល​អាកាសធាតុ?

បើ​តាម​អ្នក​ជំនាញ​រូប​នេះ ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង បច្ចេកវិទ្យា​បៃតង ថាមពល​បៃតង ការគ្រប់គ្រង​កាកសំណល់ និង​ការកែច្នៃ​ឡើងវិញ ដែល​ការ​វិនិយោគ​ទាំងអស់​នេះ​សុទ្ធតែ​អាច​ចូលរួម​កាត់បន្ថយ​ការបម្រែបម្រួល​អាកាសធាតុ តាម​រយៈ​ការ​កាត់បន្ថយ​ការប្រើប្រាស់វត្ថុធាតុដើមផលិតផល និង​សេវាកម្ម ដែលបញ្ចេញឧស្ម័នកាបូនិកច្រើន និងការបង្កើនការប្រើប្រាស់ផលិតផល ឬ​សេវាកម្ម​ដែលពុំបង្កផលប៉ះពាល់ខ្លាំងដល់បរិស្ថាន។ តួយ៉ាង ការវិនិយោគលើថាមពល​ស្អាត ដូចជា​ប្រភពអគ្គិសនីប្រើជីវម៉ាស់ និងប្រភពអគ្គិសនីប្រើពន្លឺព្រះអាទិត្យជាដើម អាច​ជួយឱ្យប្រទេស​មួយចំនួន​​លែងសូវ​ពឹងផ្អែកខ្លាំងឬ​លុបចោល​តែម្តងនូវការ​ប្រើប្រាស់​ប្រភព​អគ្គិសនីពី​ការដុតធ្យូងថ្ម ឬ​ផូស៊ីល​ឥន្ធនៈ ដែល​ប្រភព​អគ្គិសនី​បែបនេះ​មានបង្ក​ផល​ប៉ះពាល់ខ្លាំង​ដល់​បរិស្ថាន ព្រោះ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​យ៉ាង​ច្រើន ដូចជា​កាបូន​ឌីអុកស៊ីត និងនីត្រាត-អុកស៊ីដ ដែល​ឧស្ម័ន​ទាំងនេះ​គ្រប​ដណ្តប់​ផែនដី និង​ចាប់កម្តៅ​ព្រះអាទិត្យ​ឱ្យ​នៅផែនដី ដែល​ជាហេតុ​ធ្វើឱ្យ​មាន​កើនឡើង​នូវ​កម្តៅ​ផែនដី និង​ការប្រែប្រួល​អាកាសធាតុ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​ម៉ាក្រូ​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី ១០ ស្តី​ពី «ហានិភ័យ​អាកាសធាតុ និង​អន្តរការ​ឆ្ពោះ​ទៅ​កាន់​សេដ្ឋកិច្ច​បៃតង» លោក​ស្រី ជា សិរី ទេសាភិបាល​ធនាគារ​ជាតិ​កម្ពុជា​បាន​គូស​បញ្ជាក់​ថា កម្ពុជា​ជា​ប្រទេស​មួយ​ដែល​បញ្ចេញ​ឧស្ម័ន​កាបូន​ទាប ប៉ុន្តែ​ជា​ប្រទេស​មួយ​ដែល​ងាយ​រងគ្រោះ​នឹង​ការ​ប្រែប្រួល​អាកាសធាតុជាពិសេស​តាមរយៈ​វិស័យ​កសិកម្ម​។

គ្រោះមហន្តរាយបានកើតចេញឡើងជាបន្តបន្ទាប់ ដោយសារការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ដែលកើតមានកាន់តែញឹកញាប់ និងធ្ងន់ធ្ងរជាងមុន ព្រមទាំងបានបង្កជាវិបត្តិសុខភាព ស្បៀងអាហារ ការបាត់បង់អាយុជីវិត និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងដំណំ។ លើសពីនេះ ការប្រែប្រួលអាកាសធាតុ មិនត្រឹមតែបង្កហានិភ័យជារូបវ័ន្តប៉ុណ្ណោះទេ (physical risks) ថែមទាំងទៅលើសេដ្ឋកិច្ចនិង សង្គមទាំងមូល ដោយគ្មានព្រំដែន តាមរយៈវិស័យពាណិជ្ជកម្ម ការវិនិយោគ អតិផរណា អត្រាការប្រាក់ ភាពអត់ការងារធ្វើ រហូតដល់អស្ថិរភាពហិរញ្ញវត្ថុសេដ្ឋកិច្ចនិងសង្គមទាំងមូល។

លោកស្រី​បន្ត​ថា ដោយសារអព្យាក្រឹតកាបូន តម្រូវឱ្យមានការផ្លាស់ប្ដូរដំណើរការនៃសេដ្ឋកិច្ចនិងសង្គមដែលចាប់តាំងពីបដិវត្តន៍ឧស្សាហកម្មនៅក្នុងសតវត្សរ៍ទី ១៩ មក សេដ្ឋកិច្ចពិភពលោកបានពឹងផ្អែកយ៉ាងខ្លាំងទៅលើថាមពលហ្វូស៊ីលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វិទ្យាសាស្ត្រ និងបច្ចេកទេស។ ក្នុងន័យនេះគេចាំបាច់ត្រូវការហិរញ្ញប្បទានសន្ធឹកសន្ធាប់ ដើម្បីវិនិយោគទៅលើការផលិតថាមពលស្អាត និងបច្ចេកវិទ្យា ដែលមិនបំភាយឧស្ម័នកាបូន ការអភិវឌ្ឍសេដ្ឋកិច្ចដោយគិតគូរដល់បរិស្ថាន និងរក្សាបាននូវគម្របព្រៃឈើដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រូបយកឧស្ម័នកាបូន ទន្ទឹមនឹងការអភិវឌ្ឍជំនាញយុវជនស្របតាម ការវិវត្តនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង ក៏ដូចជាស្មារតីភ្ញាក់រឭករបស់ប្រជាពលរដ្ឋក្នុងការផ្លាស់ប្តូរទម្លាប់ប្រើប្រាស់ថង់ប្លាស្ទិកនិងវត្ថុធាតុដើមផ្សេងទៀត ដែលមានលក្ខណៈបំពុលបរិស្ថាន​ខ្លាំង។

លោក​ស្រី ជា សិរី ទេសាភិបាល​ធនាគារ​ជាតិ​កម្ពុជា

លោកស្រី​បាន​បញ្ជាក់​ថា ប្រឈម​នឹង​បញ្ហា​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​ទប់ស្កាត់​និង​គ្រប់គ្រង​ផល​វិបាក​កើត​ចេញពី​ការប្រែប្រួល​អាកាសធាតុ ដោយ​បាន​កំណត់​យក​បញ្ហា​ថាមពល អាកាសធាតុ និង​បរិស្ថាន ជា​របៀបវារៈ​គោលនយោបាយ​ដ៏​សំខាន់​មួយ ក្នុងចំណោមអាទិភាព​គោល​នយោបាយ​ផ្សេង​ទៀតដូចដែល​បាន​ឆ្លុះបញ្ចាំង​ក្នុង “ផែនការ​យុទ្ធសាស្ត ប្រែប្រួល​​អាកាសធាតុ​កម្ពុជា ២០១៤-២០២៣”, “យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១” និង “យុទ្ធសាស្ត្រ​ចក្រា​វិស័យ​បរិស្ថាន ២០២៣-​២០២៨” សំដៅ​កាត់​បន្ថយ​ផលប៉ះពាល់ លើកកម្ពស់ការសម្របខ្លួន និង​ពង្រឹង​ភាពធន់​នៃ​សេដ្ឋកិច្ច​និងសង្គមកម្ពុជា​ទៅនឹងការប្រែប្រួល អាកាសធាតុ។

យ៉ាងណាមិញ បើ​តាម​លោក​ស្រី ជា សិរី ការរួមបញ្ចូលគោលនយោបាយ​ឆ្លើយតប​នឹងការ​ប្រែប្រួល​អាកាសធាតុ​និង​លើក​កម្ពស់​សេដ្ឋកិច្ច​បៃតង​ទៅក្នុង​ចក្ខុវិស័យ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា ​ទាមទារ​នូវ​ការ​ប្ដេជ្ញា​ខ្ពស់និង​ការ​ចូលរួម​ពីគ្រប់ភាគី​ពាក់ព័ន្ធទាំងអស់ និង​ចាប់ពីពេលនេះតទៅ ដើម្បីសម្រេច​បាន​ចក្ខុវិស័យ​ឆ្នាំ​២០៥០ ក្នុងការ​សម្រេចបាន​អព្យាក្រឹតកាបូន​និង​ការ​ប្រែក្លាយកម្ពុជា​ទៅជា​ប្រទេស​អភិវឌ្ឍន៍​ដែល​មាន​ភាព​ធន់ តម្រូវឱ្យ​មានការតម្រង់ទិសគោលនយោបាយ និង​ការអនុវត្តផែនការ​សកម្មភាព​ជាប់ជា​ប្រចាំ​។

លោក​ អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ក្នុង​ជំនួប​ជា​មួយ​តំណាង​ក្រុមហ៊ុន​ប្រេង​ឥន្ធន Total energy

ក្នុង​ជំនួប​ជា​មួយ​តំណាង​ក្រុមហ៊ុន​ប្រេង​ឥន្ធន Total energy កាលពី​ពេល​ថ្មីៗ​នេះ លោក​ អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ក៏​បានស្នើ​ដល់​​ក្រុមហ៊ុន​ចាំ​បាច់​ត្រូវតែ​គោរព​តាម​ស្តង់ដារ​សុវត្ថិភាព​បរិស្ថាន ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​​ការ​បញ្ចេញ​ឧស្ម័ន​ដែល​បាន​មក​ពី​ចំហេះ​ប្រេង​ឥន្ធនៈ​ទៅ​ក្នុង​បរិយាកាស និង​សុខភាព​របស់​ប្រជាពលរដ្ឋ។

លោក​រដ្ឋមន្រ្តី​បាន​លើក​ឡើង​ថា ក្រសួងបរិស្ថាន​បាន​រៀបចំ «យុទ្ធសាស្រ្ត​ចក្រាវិស័យបរិស្ថាន» ឆ្នាំ២០២៣-២០២៨ ក្នុង​គោល​បំណង​​តម្រង់​ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បី​ធានាឱ្យ​បាននូវ​ចីរភាព​បរិស្ថាន និង​សុក្រឹតកម្ម​បរិស្ថាន​កិច្ច ឆ្លើយតប​ទៅនឹងការប្រែប្រួលអាកាសធាតុ និង​លើក​កម្ពស់​សេដ្ឋកិច្ច​បៃតងសំដៅ​ធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណគឺ «ជាប្រទេស​អព្យាក្រឹត​កាបូន និង​មាន​គម្រប​ព្រៃឈើ ៦០% នៅឆ្នាំ២០៥០»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ វិនាទី មុន

ធ្វើ​អាជ្ញាកណ្ដាល​ផង​ បង្ហាត់​គេ​ទៀត​ លោក​ ឃឹម​ សុជាតិ​ រក​ចំណូល​បាន​ប៉ុន្មាន​ក្នុង​មួយខែ…

ព័ត៌មានជាតិ៥៦ វិនាទី មុន

សមាគមបណ្ណាល័យគំនិតដាក់ដំណើរការកម្មវិធី “សួនសៀវភៅ”នៅផ្លូវថ្មើជើងភ្នំពេញ

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ត្រាំ ផ្តាំទៅ ហ្សេលេនស្គី ថា ទោះប្រគល់រ៉ែកម្រ ឲ្យអាមេរិក ក៏អ៊ុយក្រែន មិនអាចចូលណាតូបានដែរ

ព័ត៌មានជាតិ១១ នាទីutes មុន

ខេត្តបន្ទាយមានជ័យក្លាយជាខេត្តទី១៨ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ព័ត៌មានជាតិ១២ នាទីutes មុន

យុវជនសង្គមស៊ីវិល ប្រកាសចូលរួមយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដែលដឹកនាំដោយក្រសួងព័ត៌មាន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋភូមិឃ្មួញ ខណ្ឌសែនសុខ កំពុងរៀបចំតុបតែងភូមិស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម