Connect with us

ព័ត៌មានជាតិ

បើក​សមយុទ្ធ​ជួយ​សង្រ្គោះ​ទ្រង់ទ្រាយធំ​រយៈពេល ៣ ថ្ងៃ នៅខេត្តក្រចេះ

បានផុស

នៅ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​រៀបចំលំហាត់​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​រយៈពេល ៣ ថ្ងៃនៅ​ខេត្តក្រចេះ។ លំហាត់​សមយុទ្ធនេះ​ផ្តោតសំខាន់ទៅ​លើ​ ៣ ដំណាក់កាលនៃការជួយសង្រ្គោះ គឺដំណាក់កាលមុនពេលកើតឡើង ដំណាក់កាលពេលកើតឡើង និងដំណាក់កាលក្រោយពេលកើតឡើង។

លោក គីម វីរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាន​ឲ្យ​ដឹង​ថា ការ​ធ្វើលំហាត់សម​នេះ​ដើម្បីធានាការត្រៀមបម្រុងជាក់ស្តែងនៅពេលកើតមានគ្រោះមហន្តរាយ។

លោក​​បាន​ចាត់ទុកការលំហាត់សាកល្បងនាពេលនេះ គឺជាសកម្មភាពពិតនិងឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតដែលកំពុងកើតមានឡើងនៃគ្រោះមហន្តរាយនៅក្នុងមូលដ្ឋាន ហើយក៏ជាសកម្មភាពពិតជាក់ស្តែងក្នុងការអន្តរាគមន៍ជួយសង្រ្គោះពីកម្លាំងសមិត្ថកិច្ច ក្នុងការអន្តរាគមន៍ជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបន្ថែមថា ក្នុងអំឡុងពេលនៃការធ្វើលំហាត់សាកល្បង តួអង្គពិតប្រាកដនឹងត្រូវបានយកមកប្រើប្រាស់ជាផ្នែកមួយនៃលំហាត់សាកល្បងនេះ ដើម្បីធ្វើឲ្យប្រសើរឡើងនូវការសម្របសម្រួលក្នុងការឆ្លើយតបនៅពេលខាងមុខ។

លោកក៏​បាន​សំដែងនូវអំណរគុណ​ចំពោះអង្គការដៃគូ និងអ្នកពាក់ព័ន្ធដទៃទៀត ជាពិសេសអង្គការស្បៀងអាហារពិភពលោក (WFP) ដែលបានខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងសម្ភារ ថវិកា ដើម្បីពង្រឹងសមត្ថភាពដល់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ​ថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ និងក្នុងពេលកំពុងបំពេញភារកិច្ចយ៉ាងមមាញឹកជួយសង្រ្គោះដល់ប្រជាជនរងគ្រោះនាឆ្នាំកន្លងមក។

​ពិធីបើក​លំហាត់សមយុទ្ធ​សាកល្បងថ្នាក់ជាតិ ស្តីពីការឆ្លើយ​តប​សង្រ្គោះ​បន្ទាន់គ្រោះមហន្តរាយនៅកម្ពុជា បានរៀបចំ​​​ឡើង​កាលពី​ថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០២៣ នៅខេត្តក្រចេះ ដោយ​មានការចូលរួមពីលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ តំណាងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា (WFP) ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តចំនួន ៨ រួមមាន ក្រចេះ រតនគីរី មណ្ឌលគីរី ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង រួមទាំងមន្រ្តីមន្ទីក្រសួងស្ថាប័នពាក់ព័ន្ធ, អង្គការដៃគូរនានា និងកងកម្លាំងប្រដាប់អាវុធ សរុបប្រមាណ ១៥០ នាក់។

លំហាត់សមយុទ្ធ​ទ្រង់ទ្រាយ​ធំនេះ​​​​នឹង​ធ្វើឡើង​រយៈពេល ៣ ថ្ងៃ​ ពី​ថ្ងៃ ១៨ ដល់ ២០ ធ្នូ​ ២០២៣៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម