ព័ត៌មានជាតិ
រដ្ឋមន្រ្តីសុខាភិបាល ណែនាំសាកលវិទ្យាល័យសុខាភិបាល ពង្រឹងគុណភាពបណ្តុះបណ្តាល
សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានផ្តល់អនុសាសន៍ណែនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីយកទៅអនុវត្តពង្រឹងគុណភាពបណ្តុះបណ្តាលបន្ថែម។

ការណែនាំនេះ ធ្វើឡើងនៅក្នុង ពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក សាកលវិទ្យាធិការ ដៃគូអភិវឌ្ឍន៍ និងមន្រ្តីរាជការ ព្រមទាំងនិស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សរុបប្រមាណ ៤០០នាក់។

សាស្ត្រាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនឈានឡើងជាបន្តបន្ទាប់របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល លើការងារបណ្តុះបណ្តាល ស្រាវជ្រាវ និងផ្តល់សេវាផ្សេងៗ ប្រកបដោយគុណភាព។

នាឱកាសនោះផងដែរ សាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដើម្បីយកទៅអនុវត្តពង្រឹងគុណភាពបណ្តុះបណ្តាលបន្ថែមទៀត និងបានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងទីតាំងកម្មសិក្សាផ្សេងៗទៀតទាំងអស់ ឱ្យបន្តគាំទ្រសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងការជួយផ្តល់នូវសាស្រ្តាចារ្យ មកបង្រៀន នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំង ផ្តល់សាស្រ្តាចារ្យជួយពង្រឹងគុណភាពកម្មសិក្សា ដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

សាស្ត្រាចារ្យរដ្ឋមន្រ្តី បានជម្រាបអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា លើការអភិវឌ្ឍមូលធនមនុស្សដែលមានគុណភាពខ្ពស់ និងសុខភាពល្អ ដោយក្រសួងសុខាភិបាល បាន និងកំពុងជំរុញការលើកកម្ពស់គុណភាពបណ្តុះបណ្តាល នៅតាមគ្រប់គ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល និងអមសុខាភិបាល ទាំងរដ្ឋ និងឯកជន តាមរយៈការកែលំអកម្មវិធីសិក្សា ការអនុវត្តគោលការណ៍ច្បាប់ ការធ្វើទំនើបកម្ម ការរៀន និងការបង្រៀន និងការពង្រឹងសមត្ថភាពគ្រូទ្រឹស្តី និងកម្មសិក្សា។

ជាចុងក្រោយ សាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ និស្សិតទាំងអស់ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពី កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញា ព្រមទាំងត្រូវខិតខំលើកកម្ពស់ និងគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ទាំងពេលកំពុងសិក្សា និងពេលចេញទៅប្រកបវិជ្ជាជីវៈ៕


-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


