ព័ត៌មានជាតិ
មេដឹកនាំក្រុមហ៊ុនជប៉ុនធំៗ ១២ ក្រុមហ៊ុន ជួបនាយករដ្ឋមន្រ្តីកម្ពុជាក្នុងដំណើរបេសកកម្មទៅជប៉ុន
ក្នុងដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយអាស៊ានជប៉ុននៅទីក្រុងតូក្យូប្រទេសជប៉ុនពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋមន្រ្តីកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការអនុញ្ញាតិឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុនធំៗលំដាប់អន្តរជាតិចំនួន ១២ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ។
ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនជប៉ុនទាំង ១២ ក្រុមហ៊ុន ដែលបានចូលជួបប្រមុខមេដឹកនាំកម្ពុជាក្នុងនោះរួមមាន ក្រុមហ៊ុន Yasaki (Cambodia) Wiring Systems Co., Ltd. ក្រុមហ៊ុនសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ក្រុមហ៊ុន Sumitomo Corporation ក្រុមហ៊ុន Pharma Foods International Co., Ltd. ក្រុមហ៊ុន Ehime Package ក្រុមហ៊ុន Kojima Holdings Co., Ltd. ក្រុមហ៊ុន Minebea Mitsumi ក្រុមហ៊ុន Meiji Co., Ltd. ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. ក្រុមហ៊ុន AEON MALL Co., Ltd. ក្រុមហ៊ុន NTT DOCOMO INC. ក្រុមហ៊ុន DMG MORI CO., Ltd. និងស្ថាប័ន Japan External Trade Organization ផងដែរ។

លោក Okada Motoya ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Aeon Mall Co., Ltd.


លោក Ichiro KASHITANI សមាជិកក្រុមប្រឹក្សាភិបាល, ប្រធាន និងជានាយកប្រតិបត្តិ ក្រុមហ៊ុន Toyota Tsusho Corporation
ក្នុងជំនួបដាច់ដោយឡែកនោះ តំណាងក្រុមហ៊ុនបានបង្ហាញអំពីវឌ្ឍនភាពនៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន ជាពិសេសគម្រោងពង្រឹងនិងពង្រីកការវិនិយោគថ្មីៗបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជាគ្រប់អាណត្តិ ដែលបានបង្កនូវលក្ខណៈអំណោយផលគ្រប់បែបយ៉ាងធ្វើឱ្យក្រុមហ៊ុនមានដំណើរការដោយរលូននិងមានទំនុកចិត្តក្នុង ការពង្រីកសកម្មភាពវិនិយោគថ្មីៗបន្ថែមទៀត។
ក្នុងឱកាសនោះសម្ដេចធិបតីបានថ្លែងអំណរគុណចំពោះតំណាងក្រុមហ៊ុន និងស្ថាប័នទាំងនោះ ដែលសម្រេចចិត្តបោះទុនវិនិយោគ និងពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងយកចិត្តទុកដាក់ធានានិរន្តរភាព នៃបរិយាកាសអំណោយផល សម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញគោលនយោបាយ ច្បាប់វិនិយោគ យន្តការអនុវត្ត និងក្របខ័ណ្ឌ គតិយុត្តថ្មីៗ ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទិកសំខាន់ៗ ដូចជា ផ្លូវលឿន ផ្លូវដែក និងកំពង់ផជាដើម។




នាឱកាសស្នាក់នៅប្រទេសជប៉ុននោះដែរ សម្ដេចធិបតីបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាវិនិយោគកម្ពុជា ឆ្នាំ២០២៣ ដើម្បីជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការធុរកិច្ច និងនវានុវត្តន៍ ការយោគយល់គ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ដោយមានវិនិយោគិនកម្ពុជា-ជប៉ុន ចូលរួម ទាំងផ្ទាល់ និងតាមអនឡាញ សរុបប្រមាណជិត ៧០០នាក់ មកពីជាង ២០០ក្រុមហ៊ុន៕

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?