ព័ត៌មានជាតិ
រថយន្ត៥០គ្រឿងត្រៀមពន្លត់អគ្គិភ័យនៅភ្នំពេញក្នុងឱកាសបុណ្យចូលឆ្នាំចិន២០២១
នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់១៤ខាងមុខនេះ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានត្រៀមរថយន្តពន្លត់អគ្គីភ័យចំនួន ៥០គ្រឿងសម្រាប់ជួយសង្រ្គោះ និងអន្តរាគមន៍ ក្នុងករណីមានការឆាបឆេះណាមួយកើតឡើងនៅក្នុងរាជធានីភ្នំពេញ។

លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកផ្នែកពន្លត់អគ្គីភ័យ មានប្រសាសន៍ថា៖ «រាជធានីភ្នំពេញបានត្រៀមរថយន្តពន្លត់អគ្គីភ័យទាំងអស់៥០គ្រឿងក្នុង៨គោលដៅ រួមមានខណ្ឌពោធិ៍សែនជ័យ ទួលគោក សែនសុខ ដង្កោរ ដូនពេញ ឫស្សីកែវ ការិយាល័យពន្លត់អគ្គីភ័យហ្រ្គេនភ្នំពេញ និងការិយាល័យពន្លត់អគ្គីភ័យខំមិនសេនធ័រ។»
លោក ផាន់ណារ៉ា បានបន្តថា នាឱកាសបុណ្យចូលឆ្នាំចិនឆ្នាំ២០២០កន្លងទៅ នៅរាជធានីភ្នំពេញមិនមានអគ្គីភ័យ ឆាបឆេះ ដែលបណ្ដាលឱ្យបាត់បង់អាយុជីវិត ឫខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះទេ។ នៅឆ្នាំ២០២១នេះ យើងបានណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ហើយសង្ឃឹមថានឹងមិនមានអគ្គីភ័យកើតឡើងនោះទេនៅក្នុងរាជធានីភ្នំពេញ។

ដោយឡែក នៅទូទាំងប្រទេស នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានត្រៀមរថយន្តពន្លត់អគ្គិភ័យទាំងអស់ចំនួន ៤០០ គ្រឿងសម្រាប់ជួយសង្រ្គោះ និងអន្តរាគមន៍ទាន់ពេលវេលា នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខ។
គួរបញ្ជាក់ថា ក្នុងរយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិនកាលពីឆ្នាំ២០២០កន្លងទៅ មានអគ្គីភ័យកើតឡើងនៅទូទាំងប្រទេសចំនួន១៥ករណី ធៀបនឹង១០ករណីកាលពីឆ្នាំ២០១៩។
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


