Connect with us

ព័ត៌មានជាតិ

​សម្ដេច ហ៊ុន ម៉ាណែត​ ឱ្យបណ្ដេញមន្ត្រីដែលប្រើប្រាស់គ្រឿងញៀនចេញពីក្របខ័ណ្ឌ​

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីកម្ពុជា​នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ បានដាក់ចេញនូវ​គោលការណ៍​បោសសម្អាតគ្រឿងញៀន​ដោយផ្ដើមចេញពីការបន្សុតកងកម្លាំងប្រដាប់អាវុធ​ដែលជា​អ្នកអនុវត្តច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សម្ដេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ​ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ កងកម្លាំងប្រដាប់​អាវុធ​ទាំង​អស់​ អគ្គស្នងការនគរបាលជាតិ អគ្គបញ្ជកា ទាំងក្របខ័ណ្ឌក្រសួងនៅខាងលើ ​និងមន្ត្រីដែលពាក់ព័ន្ធ​ និងគ្រឿងញៀន​គឺត្រូវបណ្ដេញ​ចេញ​ពីក្រប​ខ័ណ្ឌតែម្ដង។

​សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ឯកឧត្តម ស សុខា បានចេញគោលការណ៍ថ្ងៃមុន ក្នុងប៉ូលិស​ឱ្យតែមាន​សារធាតុគឺបណ្ដេញចេញពីក្របខ័ណ្ឌ ហើយរឿងនេះនៅកងទ័ពយើងបានធ្វើច្រើនហើយ​ពី ២០១៩នៅជើងគោក ដែលចេញមក ៤៨ នាកក់ ត្រូវបានបណ្ដេញចេញ នៅអគ្គបញ្ជាការបានចេញ ៨០ នាក់ក្នុងកងទ័ព ប៉ុន្មានឆ្នាំនេះ គឺដោះដូរចេញតែម្ដង តាមភូមិភាគកាលខ្ញុំនៅមេជើងគោកស៊ីញេដូរចេញតែម្ដង»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម