ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ កំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធវែកមុខរកក្រុមឆបោកតាមតេឡេក្រាមដែលប្រើប្រាស់រូបភាពក្រសួង ដើម្បីអូសទាញឱ្យធ្វើការវិនិយោគខុសច្បាប់
ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ កំពុងតែសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីវែកមុខរកក្រុមជនឆបោកតាមប្រព័ន្ធតេឡេក្រាម ដែលប្រើប្រាស់រូបភាពអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដើម្បីអូសទាញឱ្យធ្វើការវិនិយោគខុសច្បាប់។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងយុត្តិធម៌ឱ្យដឹងថា ក្រុមឧក្រិដ្ឋជនឆបោកមួយក្រុមបានប្រើប្រាស់រូបភាពអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយបានកែឈ្មោះទៅជា “EMPIREGAIN-TRADE[.]COM” ដើម្បីបង្កើតក្រុមតេឡេក្រាម (Telegram Group) មានឈ្មោះថា “CAMBODIA EMPIRE-TRADING Khmer INVESTMENT GROUP CHAT” ក្នុងចេតនាទុច្ចរិត ដើម្បីបំភាន់ អូសទាញ និងឆបោកសាធារណជនឱ្យចូលរួមក្នុងការធ្វើវិនិយោគខុសច្បាប់ ដែលអាចនាំឱ្យខាតបង់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
ក្រសួងយុត្តិធម៌ សូមប្រកាសថា សកម្មភាពដែលកំពុងតែធ្វើឡើងតាមរយៈក្រុមតេឡេក្រាមខាងលើនេះ មិនមានការពាក់ព័ន្ធជាមួយក្រសួងយុត្តិធម៌នោះទេ ហើយក្រសួងយុត្តិធម៌បាននឹងកំពុងសហការជាមួយក្រសួងស្ថាប័នដែលមានការពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវស៊ើបអង្កេតចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីនេះ។
ក្រសួងក៏សូមអំពាវនាវដល់សាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចកលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដូចករណីខាងលើនេះ និងសូមចាកចេញពីក្រុមតេឡេក្រាមបែបនេះដើម្បីជៀសវាងកុំឱ្យចាញ់បោក ធ្វើឱ្យខាតបង់នូវទ្រព្យធនជាយថាហេតុ៕




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


