ព័ត៌មានជាតិ
ការផ្ទេរភារកិច្ចលោក តាន់ សុខវិជ្ជា គឺជាការត្រួតពិនិត្យសមាសភាពនៃលេខាធិការដ្ឋាន និងត្រៀមរៀបចំសមាសភាពជាថ្មី
ការផ្ទេរ និងសម្រួលភារកិច្ចរបស់លោកឧត្ដមសេនីយ៍ឯក តាន់ សុខវិជ្ជា ពីប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មកជាទីប្រឹក្សាក្រសួងមហាផ្ទៃ គឺជាការត្រួតពិនិត្យទៅលើសមាសភាពនៃលេខាធិការដ្ឋាន និងត្រៀមរៀបចំលក្ខណៈសមាសភាពជាថ្មីដើម្បីពង្រឹងរចនាសម្ព័ន្ធលេខាធិការដ្ឋានឡើងវិញ។ នេះជាការបញ្ជាក់របស់លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ កាលពីយប់ថ្ងៃទី២៨ធ្នូនេះ។

លោក ទូច សុខៈ បានបញ្ជាក់បន្ថែមថា ការផ្ទេរ និងសម្រួលភារកិច្ចរបស់លោកឧត្ដមសេនីយ៍ឯក តាន់ សុខវិជ្ជា គឺដើម្បីការអនុវត្តឲ្យមានប្រសិទ្ធិភាពនៅក្នុងតួនាទីភារកិច្ច។ អ្នកនាំពាក្យរូបនេះក៏បានបន្ថែមថា បច្ចុប្បន្នក្រសួងមហាផ្ទៃគឺកំពុងតែពិនិត្យឡើងវិញអំពីការស្នើសុំកែសម្រួលសមាសភាពគ្រប់កម្រិតទាំងអស់។

គួររំលឹកថា លោកឧត្ដមសេនីយ៍ឯក តាន់ សុខវិជ្ជា អត្តលេខ ០៥៥៥៥ ត្រូវបានប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ផ្ទេរ និងសម្រួលភារកិច្ចពីប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម មកជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើ ប្រធាននាយកដ្ឋាន។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ដែលកម្ពុជាថ្មី ទទួលបាននៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣៕
អត្ថបទ៖ សុខុម


-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?