ព័ត៌មានជាតិ
ប្រទេសនៅអាស៊ីចំនួន ៣ នាំមុខគេបើកជំនួញរកស៊ីនៅកម្ពុជា
ប្រទេសនៅអាស៊ីចំនួន ៣ ឈានមុខគេដែលបានបើកជំនួញរកស៊ីច្រើនជាងគេនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២២។
បើយោងតាមទិន្នន័យជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ខណៈដែលអង្គភាពសេដ្ឋកិច្ចនៅប្រទេសកម្ពុជាភាគច្រើនលើសលុបកាន់កាប់ដោយពលរដ្ឋជាម្ចាស់ស្រុក ក៏មានសហគ្រាសអាជីវកម្មមួយចំនួនមានម្ចាស់គ្រប់គ្រងជាជនបរទេសក្នុងនោះជនជាតិអាស៊ីចំនួន ៣ នាំមុខគេមានចិន វៀតណាម និងកូរ៉េខាងត្បូង។
ក្នុងរបាយការណ៍បង្ហាញថា អាជីវកម្មដែលកាន់កាប់ដោយជនជាតិចិនមានប្រមាណ ២ ៦០៨ សហគ្រាស (០,៣%) វៀតណាមមាន ១ ៥៨១ សហគ្រាស (០,២%) កូរ៉េខាងត្បូងមាន ៤៣៩ សហគ្រាស (០,១%) និងម្ចាស់ជាជនជាតិអាស៊ីផ្សេងទៀតមានចំនួន ១ ១៩៨ សហគ្រាស (០,២%)។

គិតត្រឹមថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ នៅប្រទេសកម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣ ៦៧០ សហគ្រាស។ ប្រៀបធៀបជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ ទៅនឹងលទ្ធផលនៃជំរឿនសេដ្ឋកិច្ចនៅឆ្នាំ ២០១១ ចំនួនអង្គភាពសេដ្ឋកិច្ចនៅឆ្នាំ ២០២២ បានកើនឡើងប្រមាណ ៤៩ % ជាមួយអត្រាកំណើនប្រចាំឆ្នាំមាន ៣,៧%។
ចំនួនអង្គភាពសេដ្ឋកិច្ចភាគច្រើនមានម្ចាស់ជាជនជាតិកម្ពុជាមានប្រមាណ ៧៤៧ ០១០ សហគ្រាស (ស្មើ ៩៩,១%) នៃអង្គភាពសេដ្ឋកិច្ចសរុបទាំងអស់។ ចំណែកអង្គភាពសេដ្ឋកិច្ចដែលម្ចាស់បរទេសមានភាគហ៊ុនជាមួយកម្ពុជាគឺមានតិចជាង ១%៕
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


