ព័ត៌មានជាតិ
រយៈពេល ១០ ខែ ដើមឆ្នាំ ២០២៥ សហគ្រាសនៅកម្ពុជា កើនឡើងជាង ៤ ម៉ឺនសហគ្រាស
ក្នុងរយៈពេល ១០ ខែ ដើមឆ្នាំ ២០២៥ សហគ្រាសនៅកម្ពុជា កើនឡើងជាង ៤ ម៉ឺន ខណៈវិស័យកាត់ដេរកើនឡើងដល់ ១៨១០ រោងចក្រសហគ្រាស ដែលបានផ្តល់ឱកាសការងារដល់កម្មករ-និយោជិតប្រមាណជាង ២ លានកន្លែង។ នេះបើតាមការបញ្ជាក់ពី លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អ្នកនាំពាក្យដដែលរូបនេះ គូសបញ្ជាក់ថា កំណើន នៃរោងចក្រសហគ្រាសនេះ បង្ហាញពីភាពល្អប្រសើរ នៃវិស័យការងារ និងសេចក្តីទុកចិត្តរបស់អ្នកវិនិយោគមកលើរាជរដ្ឋាភិបាលកម្ពុជា។

លោក ស៊ុន មេសា លើកឡើងថា “កំណើន នៃរោងចក្រដ៏ច្រើននេះ បង្ហាញពីវឌ្ឍនភាព នៃវិស័យកាត់ដេរនៅកម្ពុជា និងបង្ហាញពីសេចក្តីទុកចិត្តរបស់វិស័យឯកជន និងវិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែបន្តអនុគ្រោះទៅដល់រោងចក្រសហគ្រាសថ្មីៗ ជាបន្តបន្ទាប់ ក្នុងនោះ ក្រសួងការងារ បានកាត់បន្ថយនូវសេវារបស់ខ្លួន ជិត ២០ សេវា ដើម្បីសម្រួលដល់ការធ្វើអាជីវកម្មរបស់វិនិយោគិន”។

បន្ថែមពីនេះ អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា នៅកម្ពុជាមិនត្រឹមតែមានលក្ខខណ្ឌការងារល្អប្រសើរនោះទេ ថែមទាំងសម្បូរទៅដោយកម្លាំងពលកម្មដែលមានជំនាញគ្រប់គ្រាន់ ជាកត្តាគួរផ្សំក្នុងការទាក់ទាញអ្នកវិនិយោគផងដែរ។

លោក ស៊ុន មេសា បន្ថែមថា “យើងឃើញថា លក្ខខណ្ឌការងារនៅកម្ពុជាមានភាពល្អប្រសើរ ដែលធ្វើឱ្យអ្នកវិនិយោគចាប់អារម្មណ៍កាន់តែខ្លាំង មកលើព្រះរាជាណាចក្រកម្ពុជា បន្ថែមពីនេះ គឺការចូលរួមរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលក្រសួងការងារជាសេនាធិការជូនរាជរដ្ឋាភិបាល ផ្តល់នូវភាពបត់បែននូវឱកាស នៃការបណ្តុះបណ្តាលជូនបងប្អូនកម្មករ-កម្មការិនីគ្រប់ពេល។ យើងអាចនិយាយបានថា លក្ខខណ្ឌការងារល្អ កម្មករមានជំនាញ ស្ថិរភាពនយោបាយ និងការទាក់ទាញវិនិយោគិនកាន់តែសម្បូរបែបដែលធ្វើឱ្យមានការវិនិយោគជាបន្តបន្ទាប់”។

អ្នកនាំពាក្យក្រសួងការងារ គូសបញ្ជាក់ថា គិតត្រឹមខែតុលា ដើមឆ្នាំ ២០២៥ នេះ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៥៧៩ គម្រោង ជាមួយនឹងទុនវិនិយោគ ៩,២ ពាន់លានដុល្លារអាមេរិក ដែលនឹងផ្តល់ឱកាសការងារ ៤០ ម៉ឺនកន្លែងបន្ថែមទៀត ពីលើឱកាសការងារជាង ៨,២ ម៉ឺនកន្លែង ដែលកម្ពុជាមានស្រាប់៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


