ព័ត៌មានជាតិ
សម្ដេចតេជោ រំលេចរឿង៩ធំៗ ដែលកើតក្នុងខែមករា ហើយស្ថិតក្នុងការចងចាំរបស់សម្តេចឥតភ្លេច
នៅរាត្រីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នេះ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុនសែន បានរំលេចអំពីព្រឹត្តិការណ៍ធំៗចំនួន៩ ដែលតែងតែកើតឡើងក្នុងខែមករា ហើយសម្ដេចចាំមិនភ្លេច។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្ដាញតេឡេក្រាមដូច្នេះថា “ក្នុងខែមករា តើមានអ្វីខ្លះសម្រាប់ការចងចាំរបស់ខ្ញុំ? “។

ជាមួយគ្នានេះ សម្ដេច ហ៊ុន សែន បានរំលេចរឿងមួយចំនួនដែលសម្ដេចចងចាំមិនភ្លេចនោះគឺរឿងទី១. សម្ដេចត្រូវរបួសស្មាស្តាំក្នុងការប្រយុទ្ធលើសមរភូមិ (បន្ទាយដ១៥) នាថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៥។ រឿងទី២ដែលសម្ដេចតេជោចងចាំជានិច្ចគឺ ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ជាថ្ងៃសម្ដេចរៀបអាពាហ៍ពិពាហ៍ជាមួយសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
រឿងទី៣ ដែលស្ថិតក្នុងការចងចាំរបស់សម្តេចតេជោ គឺថ្ងៃរំដោះជាតិ និងប្រជាជនចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជាសមិទ្ធផលរួមរបស់ជាតិ។ រឿងទី៤ដែលស្ថិតក្នុងការចងចាំរបស់សម្ដេចហ៊ុន សែន គឺ សម្ដេចត្រូវបានបោះឆ្នោតឱ្យចូលជាថ្នាក់ដឹកនាំមជ្ឈឹមបក្សដែលមានសមាជិក ៧រូប ក្នុងឱកាសមហាសន្និបាតលើកទី៣ របស់គណបក្ស នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩។
រឿងទី៥ដែលសម្ដេចចងចាំមិនភ្លេចនោះគឺ សម្ដេចត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស នាល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩។ រឿងទី៦. សម្ដេចតេជោត្រូវបានបោះឆ្នោតឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥។រឿងទី៧ គឺជំនួបចរចាសីហនុ-ហ៊ុនសែន លើកទី២ នៅប្រទេសបារាំងថ្ងៃទី២០ និងទី២១ ខែមករា ឆ្នាំ១៩៨៨។

រឿងទី៨គឺ ការចាប់មានផ្ទៃពោះរបស់ភរិយាខ្ញុំនៃកំណើតរបស់ ហ៊ុន ម៉ាណែត មករា ១៩៧៧ និងរឿងទី៩គឺ សម្ដេចទទួលបានចៅទីមួយ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០០០។
សម្ដេចតេជោ បានបញ្ជាក់ថា “នៅមានរឿងរ៉ាវមួយចំនួនទៀតដែលខ្ញុំគិតថាមិនចាំបាច់រំលឹក”៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


