ព័ត៌មានជាតិ
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ទទួលបានសិស្សជិត ៥០០ នាក់ ចុះឈ្មោះចូលរៀនលើជំនាញចំនួន ១១
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានជ្រើសរើសយកជំនាញចំនួន ១១ ដែលសុទ្ធសឹងតែជាជំនាញមានទីផ្សារការងារខ្ពស់ក្នុងខេត្ត និងទទួលបានប្រាក់ចំណូលសមរម្យ ក្នុងការស្វាគមន៍ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដំបូងរបស់ខ្លួន នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ខាងមុខ។ នេះជាការលើកឡើងរបស់ លោក មុត ចន្ថា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។

បើតាម លោក មុត ចន្ថា ជំនាញទាំង ១១ នោះ មានដូចជា ជាងកំបោរ ការងារកំបោរ ការដំឡើងបណ្ដាញទឹកក្នុងអគារ ការដំឡើងអគ្គិសនីក្នុងអគារ ការផ្សារលោហៈដោយធ្នូអគ្គិសនី បរិក្ខារត្រជាក់ក្នុងគេហដ្ឋាន សេវាថែទាំ និងជួសជុលអគ្គិសនីរថយន្ត ការដំឡើងបញ្ជាម៉ូទ័រអគ្គិសនី សេវាថែទាំកាមេរ៉ាសុវត្ថិភាព ការផ្សារអគ្គិសនី និងការថែទាំ និងជួសជុលរថយន្ត។

លោកបន្ថែមថា «ដោយឡែកក្នុងចំណោមជំនាញទាំង ១១ នេះ វិទ្យាស្ថានសង្កេតឃើញថា មានជំនាញចំនួន ៣ ដែលមានសិស្សចុះឈ្មោះរៀនច្រើនជាងគេ ក្នុងនោះមានការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ បរិក្ខារត្រជាក់ក្នុងគេហដ្ឋាន និងការថែទាំ និងជួសជុលរថយន្ត»។

លោកបន្ថែមទៀតថា ចាប់តាំងតែពីពេលប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ វិទ្យាស្ថានជាតិ បានទទួលយុវជនមកចុះឈ្មោះចូលរៀនបានចំនួន ៥៤៦ នាក់។

លោកបន្តថា សម្រាប់វិទ្យាស្ថានរបស់លោក នឹងបើកឲ្យចូលរៀនដំបូង នៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ ខណៈវិទ្យាស្ថាន បានត្រៀមខ្លួនរួចជាស្រេចលើការបណ្ដុះបណ្ដាលនៅពាក់កណ្ដាលខែនេះ ទាំងគ្រូបង្រៀន បន្ទប់សិក្សា បន្ទប់អនុវត្ត និងសម្ភារៈបច្ចេកទេសផ្សេងៗ ផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ឲ្យអនុវត្តជាផ្លូវការនូវការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់។ ការបណ្ដុះបណ្ដាលនេះ មានរយៈពេល ៤ ខែ សិក្សាដោយឥតគិតថ្លៃ ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ ម៉ឺនរៀល រហូតដល់រៀនចប់ផងដែរ៕


-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


