ព័ត៌មានជាតិ
សម្ដេចធិបតី៖ ទោះថ្ងៃក្រោយ កម្ពុជាអភិវឌ្ឍដល់ណា តែអត្តសញ្ញាណជាតិមិនត្រូវបាត់ទេ
ស្របពេលប្រទេសកម្ពុជាកំពុងអភិវឌ្ឍរីកចម្រើន សិទ្ធិសេរីភាពទូលំទូលាយ រួមទាំងសម័យសាកលភាវូបនីយកម្ម និងបច្ចេកវិទ្យាដ៏សម្បូរបែបបានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ ពិសេសអ្នករកផលចំណេញលើបណ្ដាញសង្គមអាចយល់ដឹង ឬធ្វើតាមជីវភាពរស់នៅលើពិភពលោក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងថា ទោះថ្ងៃក្រោយ កម្ពុជាអភិវឌ្ឍដល់ណាក៏ដោយ តែអត្តសញ្ញាណយើងមិនត្រូវបាត់ទេ។

ការថ្លែងនេះ ធ្វើឡើងក្នុងឱកាស សម្ដេចធិតបី អញ្ជើញ ពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សិទ្ធិសេរីភាពប្រជាពលរដ្ឋ ក៏ដូចជាសិទ្ធិនារីត្រូវបានលើកតម្កើង ប៉ុន្តែយើងត្រូវមានកាតព្វកិច្ចក្នុងការថែរក្សា ការពារតម្លៃសង្គម តម្លៃវប្បធម៌ប្រពៃណី ពិសេសតម្លៃស្ត្រីខ្មែរ។ ទោះបីថ្ងៃក្រោយ ប្រទេសយើងអភិវឌ្ឍដល់ណាក៏ដោយ តែអត្តសញ្ញាណយើងមិនត្រូវបាត់ទេ។

សម្ដេចធិបតី បញ្ជាក់បន្ថែមថា៖ “ពិតណាស់ សាកលភាវូបនីកម្មនូវស្ដង់ដាសម្ភារ ស្ដង់ដារការសិក្សា ស្ដង់ដាម្លៃទីផ្សារមួយចំនួនអាចប្រមូលផ្ដុំជាមួយគ្នាបាន ដូចជាការអនុវត្តទីផ្សារសេរី ការអនុវត្តលទ្ធិប្រជាធិបតេយ្យជាដើម ប៉ុន្តែនៅលើពិភពលោកនេះ គ្មានគោលដៅស្ដង់ដា ណាមួយដែលអាចអនុវត្តដូចគ្នាគ្រប់ប្រទេសទាំងអស់ដូចគ្នាបានទេ គឺត្រូវគោរពតម្លៃមូលដ្ឋានផង”។

សម្ដេចនាយករដ្ឋមន្ត្រី លើកឡើងថា នៅកម្ពុជា សិទ្ធិសេរីភាពបុគ្គល ពិសេសសិទ្ធិស្ត្រីចាំបាច់ត្រូវតែលើកតម្កើង ប៉ុន្តែមិនត្រូវហួសព្រំដែន ពិសេសមិនត្រូវឱ្យបាត់បង់អត្តសញ្ញាណជាស្ត្រីខ្មែរ។

សម្ដេចធិបតី មានប្រសាសន៍បន្តថា៖ “ដូចជានៅប្រទេសខ្លះ ដើម្បីចង់ឱ្យគេចាប់អារម្មណ៍ ត្រូវធ្វើអីឆ្កួតប្លែកគេ ក៏ដូចជាការផ្ដល់រង្វាន់តាមរយៈ បើមាន View គេមើលច្រើន បានលុយ ពេលខ្លះធ្វើឱ្យមនុស្សភ្លេចព្រំដែន ធ្វើអីក៏ធ្វើឱ្យតែមានមនុស្សមើលច្រើន។ កុំភ្លេចថា អ្នកដែលឱ្យពិន្ទុនេះ គេនៅប្រទេសផ្សេង គេតម្លៃផ្សេង គេវប្បធម៌ផ្សេង ខុសពីយើង។ យើងចង់ឱ្យ បងប្អូនបង្កើតអ្វីថ្មី ទទួលការចាប់អារម្មណ៍ តែស្ថិតក្រោមក្រមសីលធម៌”។

គួរបញ្ជាក់ថា ក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ៤ដំណាក់កាលកន្លងទៅ បានចាត់ទុក ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការលើកកម្ពស់សមភាពយេនឌ័រ ការវិនិយោគទៅលើការលើកកម្ពស់សិទ្ធិ ឋានៈ តួនាទី និងស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ស្រ្តីនិងក្រុមគ្រួសារ។

ក្រោមម្លប់នៃសន្តិភាព និងកិច្ចអភិវឌ្ឍ ស្រ្តីកម្ពុជាបានទទួលភាគផលពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរស់នៅ និងក្រុមគ្រួសារមានភាពប្រសើរឡើង រួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពភាពក្រីក្រ និងភាពងាយរងគ្រោះ។ ស្រ្តីកម្ពុជា ជាកម្លាំងចលករ ដែលបានរួមចំណែកក្នុងកំណើន សេដ្ឋកិច្ចកន្លងមក ហើយបច្ចុប្បន្ន ស្ត្រីមានឱកាសក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍចំណេះដឹង និងជំនាញ ដែលជាមូលដ្ឋានគ្រឹះ ក្នុងការចូលរួមប្រកួតប្រជែងប្រកបដោយសក្ដានុពលនៅក្នុងសេដ្ឋកិច្ច ថ្នាក់ជាតិ និងថ្នាក់តំបន់៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៨ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


