ព័ត៌មានជាតិ
នាយក ITI ថា ជំនាញ ១២ ដែលសាលាដាក់ក្នុងវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ជាតម្រូវការខ្ពស់ពីវិស័យឯកជន
កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៤ លោក ជិន តារ៉ា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានលើកឡើងថា វិទ្យាស្ថានរបស់លោកជ្រើសរើសជំនាញចំនួន ១២ ដែលសុទ្ធសឹងតែជាជំនាញត្រូវបានសិក្សា និងពិភាក្សាយ៉ាងល្អិតល្អន់ជាមួយបណ្ដាវិស័យឯកជនជាដៃគូរបស់វិទ្យាស្ថានមុនដាក់ចូលទៅក្នុងកម្មវិធីបណ្ដុះបណ្ដាលថ្នាក់ជាតិស្ដីពីការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់។

លោកបន្តថា ជំនាញចំនួន ១២ ទាំងនោះ មានដូចជា ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ការផ្សារលោហៈដោយធ្នូ ការផ្សារអគ្គិសនី ការផ្សារដោយឧស្ម័ន ការបន្ស៊ីលោហៈ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន សេវាកម្មកុំព្យូទ័រ ការរចនាក្រាហ្វិកដោយកុំព្យូទ័រ ការជួសជុល និងថែទាំជណ្ដើរយន្ត ការជួសជុល និងថែទាំរថយន្ត ការជួសជុល និងថែទាំអគ្គិសនីរថយន្ត និងការជួសជុល និងថែម៉ាស៊ីនត្រជាក់ក្នុងរថយន្ត។

បើតាម លោក ជិន តារ៉ា ក្នុងចំណោមជំនាញទាំង ១២ នោះ សម្រាប់វិទ្យាស្ថានបានទទួលយុវជនមកចុះឈ្មោះចូលរៀនចំនួន ១២៣០ នាក់ ស្រី ចំនួន ១៩៩ នាក់ គិតចាប់តាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ រហូតមកទល់ថ្ងៃទី ១១ មករា នេះ។

លោកបន្តថា វិទ្យាស្ថានពហុបច្ចេកទេសឧស្សាហកម្ម នឹងបើកថ្នាក់ដំបូងក្នុងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទៅដល់សិស្សដែលមានចុះឈ្មោះចូលរៀននៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ខាងមុខ។ វិទ្យាស្ថាន ត្រៀមខ្លួនរួចជាស្រេច ទាំងសម្ភារៈ ថ្នាក់រៀន រោងជាង បន្ទាប់ពិសោធន៍ គ្រូបណ្ដុះបណ្ដាលដែលពោរពេញដោយសមត្ថភាពផងដែរ។
លោក ជិន តារ៉ា បានអំពាវនាវឲ្យយុវជន អាណាព្យាបាលទាំងអស់ ជំរុញកូនៗ មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ ពីព្រោះនេះជាឱកាសមាសសម្រាប់យុវជនក្នុងការរៀនជំនាញដោយឥតបង់ប្រាក់ និងទទួលបានប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ដោយឡែកយុវជនដែលបានចុះឈ្មោះហើយនឹងទទួលវគ្គបណ្ដុះបណ្ដាលដំបូងរបស់ខ្លួននៅថ្ងៃទី ១៥ មករា ខាងមុខនេះ សូមខិតខំរៀនសូត្រ ពង្រឹងសមត្ថភាព យកចិត្តទុកដាក់ ដើម្បីរៀនចប់មានសមត្ថភាពខ្ពស់អាចរកការងារបានសមរម្យ និងប្រាក់ចំណូលសមរម្យផងដែរ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ឲ្យអនុវត្តជាផ្លូវការនូវការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលការបណ្ដុះបណ្ដាលនេះមានរយៈពេល ៤ ខែ សិក្សាដោយឥតគិតថ្លៃ។ ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ ម៉ឺនរៀល រហូតដល់រៀនចប់ផងដែរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ