Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ អំពាវនាវ​ឱ្យ​សមាគម​រោងចក្រ​វិស័យ​កាត់ដេរ ចូលរួម​ប្រឡងប្រណាំង​កម្មវិធី​“​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​”

បានផុស

នៅ

ភ្នំពេញ ៖ ថ្លែង​ក្នុង​សន្និបាត​លើក​ទី​១៦​របស់​សមាគម​វាយនភណ្ឌ សំលៀកបំពាក់​ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​នៅ​កម្ពុជា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៣ ខែមករា ឆ្នាំ​២០២៤ បាន​អំពាវនាវ​ឱ្យ​ថៅកែ​រោងចក្រ​សហគ្រាស​ទាំងអស់​ចូលរួម​ប្រឡងប្រណាំង​កម្មវិធី​ថ្នាក់ជាតិ “​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​” ដែលជា​អនុសាសន៍​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានដាក់​ចេញ​កាលពីដើម​អាណត្តិ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​គូសបញ្ជាក់​ថា “​រោងចក្រ​សហគ្រាស​ក្នុង​វិស័យ​កាត់ដេរ គឺជា​កម្មវត្ថុ​នៃ​ការប្រឡងប្រណាំង​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​។ តាមរយៈ​ជ័យលាភី​កម្រិត​អេ​(A) រោងចក្រ​សហគ្រាស​នឹង​ទទួលបាន​ការលើកទឹកចិត្ត​ដូចជា​ការលើកលែង​អធិការកិច្ច​រយៈពេល​១​ឆ្នាំ​ជាដើម ប៉ុន្តែ​បើជា​ប់​ជ័យលាភី​កម្រិត​(A)៣​ឆ្នាំ​ផ្ទួនគ្នា ក៏​នឹង​ទទួលបាន​ការលើកលែង​អធិការកិច្ច​រយៈពេល​៣​ឆ្នាំ​ឬ​៥​ឆ្នាំ​ជាប់ៗ​គ្នា​ដែរ​”​។

លោក​រដ្ឋមន្ត្រី បាន​សង្កត់​ធ្ងន់​ថា មានតែ​ការ​បង្កើតឱ្យមាន​វប្បធម៌​អនុលោមភាព វប្បធម៌​នៃ​ការ​គោរព​ច្បាប់​ដោយ​ស្ម័គ្រចិត្ត​ពី​គ្រប់ភាគី​ប៉ុណ្ណោះ​ដែល​អាចធ្វើឱ្យ​និយោជក និង​កម្មករនិយោជិត អាច​រស់នៅ​ជាមួយ​ដោយ​សុខសាន្ត​ដែលជា​បំណងប្រាថ្នា​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។

បើតាម​ការ​បញ្ជា​ក់រប​ស់​លោក​រដ្ឋមន្ត្រី ជំហាន​ទី​១​នៃ​ការប្រកួតប្រជែង​សហគ្រាស​មួយ​ជា​សហគមន៍​សុខសាន្ត​មួយ​នេះ នឹង​អនុវត្ត​ចំពោះ​រោងចក្រ​សហគ្រាស​ក្នុង​វិស័យ​កាត់ដេរ​វាយ​ន​ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ ខណៈដែល​រោងចក្រ​ក្នុង​វិស័យ​ផ្សេងទៀត​អាច​ចូលរួមបាន​តាមរយៈ​ការស្ម័គ្រចិត្ត​។

សូម​បញ្ជាក់​ថា កម្មវិធី​ថ្នាក់​ជាតិ ប្រឡងប្រណាំង​សហគ្រាស​មួយ ជា​សហគមន៍​សុខសាន្ត​មួយ​នេះ គឺជា​អនុសាសន៍​ទី​៦​របស់​សម្តេច​មហា​បវ​រ​ធិបតី​ហ៊ុន ម៉ា​ណែ​ត​ដែល​បានដាក់​ចេញ​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អនុវត្ត​ដើម្បី​សុខដុម​នីយកម្ម​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម