ព័ត៌មានជាតិ
អគ្គស្នងការប្រាប់រឿង អធិការស្រុកកំរៀងព្យួរតំណែង
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានថ្លែងប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ជាបឋមលោកវរសេនីយ៏ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ត្រូវបានស្នងការនគរបាលខេត្តបាត់ដំបង ត្រូវដកតួនាទីជាបណ្ដោះអាសន្នសិន រង់ចាំការសម្រេចជាថ្មី ទោះជាយ៉ាងណា លោកមិនបានបញ្ជាក់ថា ការព្យួរតួនាទីនោះ ពាក់ព័ន្ធរឿងអ្វីនោះទេ។
ប៉ុន្តែកាលពីព្រឹកថ្ងៃទី ១៥ ខែមករានេះ ស្នងការនគរបាលខេត្តបាត់ដំបងបានចេញសេចក្តីសម្រេចមួយ ផ្អាកការងារបណ្តោះអាសន្ន លោក គឹម ពន្លក បន្ទាប់ពីបែកធ្លាយរូបភាព លោកអធិការរូបនេះ បានលួចដោះលែងមេខ្យល់ដែលនាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ក្នុងពេលដែលមានការរីករាលដាលជំងឺកូវីដ១៩។
បើតាមសេចក្តីសម្រេចបន្ទាប់ពីផ្អាកការងារបណ្តោះអាសន្នលោក គឹម ពន្លក ត្រូវបង្ហាញមុខ នៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី។

លោកវរសេនីយ៏ឯក គឹម ពន្លក មានតួនាទីជាអធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវបានស្នងការនគរបាលខេត្ត សម្រេចផ្អាកការងារជាបណ្ដោះអាសន្នក្រោយពីរកឃើញថា លោកអធិការរូបនេះអនុវត្តការងារខុសនីតិវិធី ហើយតាមប្រភពមួយចំនួនបានអះអាងថា ការសម្រេចផ្អាកការងារលោកអធិការស្រុកកំរៀងនេះ មានពាក់ព័ន្ធករណីដោះលែងមេខ្យល់ ដែលនាំពលករខ្មែរចេញចូលប្រទេសថៃដោយសុខច្បាប់។
សូមបញ្ជាក់ថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានចេញបញ្ជាដាច់ខាត ឲ្យវាយខ្នោះលោកប៉ូលិសស័ក្តិ៤ ម្នាក់នៅច្រកឡែម (ស្ថិតក្នុងកំរៀង) ប្រសិនបើរកឃើញថា លោកស័ក៤ រូបនោះ បានដោះលែងមេខ្យល់នាំពលករខុសច្បាប់ ចេញចូលប្រទេសថៃ និងគេចចេញពីការធ្វើចត្តាឡីស័ករបស់សមត្ថកិច្ចនៅតាមព្រំដែន។

បើតាមសម្តេចតេជោ ហ៊ុន សែន ករណីនេះសម្តេចបានទទួលរបាយការណ៍ជាច្រើនអំពីការចេញ ចូលរបស់ពលករនៅច្រកឡែម ដោយមានការសហការគ្នារ ហើយសម្ដេច ក៏ទទួលបានឯកសារខ្លះអំពីការស្រាវជ្រាវលើករណីនេះ ដែលបញ្ជាក់ថា មានលោកស័ក្តិ៤ម្នាក់ បានដោះលែងមេខ្យល់នាំពលករខ្មែរចេញពីប្រទេសថៃដោយខុសច្បាប់ ក្រោយពីទាហានចាប់បាន។
ទាក់ទងករណីនេះ កម្ពុជាថ្មី នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីស្នងការនគរបាលខេត្តបាត់ដំបងបាននៅឡើយទេ រហូតដល់រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


