Connect with us

ព័ត៌មានជាតិ

បោះឆ្នោតព្រឹទ្ធសភា៖ តើគណបក្សប្រជាជនដាក់មន្ត្រីណាខ្លះជាបេក្ខជននៅភូមិភាគកំពង់ចាម និងត្បូងឃ្មុំ?

បានផុស

នៅ

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ លោក អ៊ុច បូររិទ្ធ ដែលបច្ចុប្បន្នមានតំណែងជាទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា បានក្លាយជាបេក្ខជន១រូបក្នុងចំណោមបេក្ខជនពេញសិទ្ធិចំនួន៨រូប របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ភូមិភាគទី២​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្ត្រី អ៊ុច បូររិទ្ធ ដែលជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ត្រូវបានថ្នាក់ដឹកនាំចាត់តាំងឱ្យឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងលើគេ នៅមណ្ឌលភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលថ្មីនេះ។ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺជាការបោះឆ្នោតអសកល ដែលមានសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត។

បើតាមបញ្ជីឈ្មោះបេក្ខជន ចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រៅពីលោក អ៊ុច បូររិទ្ធ មានបេក្ខជននៅលេខរៀងបន្ទាប់ គឺលោកស្រី អ៊ុក ម៉ាលី បច្ចុប្បន្នមានតួនាទីជាទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ឈរនៅលេខរៀងទី២ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំក្នុងតំណែងសព្វថ្ងៃ ឈរជាបេក្ខជនលេខរៀងទី៣ ខណៈបេក្ខជននៅលេខរៀងទី៤ គឺលោក ស្លេះ ពុនយ៉ាមីន។ ចំណែក បេក្ខជនចំនួន៤រូបទៀត គឺសុទ្ធសឹងជាសមាជិកព្រឹទ្ធសភាក្នុងមុខតំណែងសព្វថ្ងៃ នឹងបន្តឈរឈ្មោះជាថ្មីទៀត ក្នុងនីតិកាលទី៥នេះ រួមមាន៖ លោក ឡាន់ ឆន លោក ជឹម លាវ លោក ឆាយ វណ្ណា និងលោកស្រី ស៊ី វណ្ណថា។

ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ មានគណបក្សនយោបាយចំនួន៤ បានចុះឈ្មោះ និងដាក់បេក្ខជនចូលរួមប្រកួតប្រជែងដណ្ដើមកៅអីសមាជិកព្រឹទ្ធសភា ដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន បានបន្តឈរឈ្មោះ និងដាក់បេក្ខជនសម្រាប់ការបោះឆ្នោតនេះនៅ ៨ភូមិភាគទូទាំងប្រទេស។

តាមរយៈសារលិខិត នៃថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត កាលថ្ងៃទី១០ ខែកុម្ភៈ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងជាបេក្ខភាពតំណែងប្រធានព្រឹទ្ធសភាថ្មីផងនោះ បានអំពាវនាវទៅកាន់សមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ ដែលជាអង្គបោះឆ្នោត អញ្ជើញទៅបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា ជានិមិត្តសញ្ញា និងមានលេខរៀងទី១ នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នា។ សម្ដេចតេជោ ចាត់ទុកការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការធានានូវជោគវាសនារបស់ជាតិ ប្រជាជន និងខ្លួនឯងផ្ទាល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការខេត្តសៀមរាប បញ្ចប់ករណីប្ដីប្រពន្ធលក់អនឡាញជេរអតិថិជនមិនសំចៃមាត់ត្រឹម «ការសុំទោសជាសាធារណៈ»

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ “ឯកសណ្ឋាន​តែមួយ គ្រួសារ​តែមួយ”

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក ៖«ឯកសណ្ឋានតែមួយ គ្រួសារតែមួយ»

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ និង​និយោជក​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧​គិតគូរ​យ៉ាង​ដិតដល់ និង​ធ្វើកំណែទម្រង់​យ៉ាង​មាន​ប្រសិទ្ធភាព​លើ​វិស័យ​ការងារ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋតទូតអាមេរិក៖ ខេត្តសៀមរាបជាកន្លែងទេសចរណ៍ ទាក់ទាញបំផុត ខណៈលោកមានបេសសកម្មការទូត រយៈពេល៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម