ព័ត៌មានជាតិ
កម្ពុជា នាំចូលជីកសិកម្មជាង ២៦លានដុល្លារ ក្នុងខែមករា កើនឡើងជិត ៤៣%
កម្ពុជា បានចំណាយទឹកប្រាក់លើការនាំចូលជីកសិកម្មពីខាងក្រៅប្រទេសប្រមាណជាង ២៦លានដុល្លារអាមេរិក នៅក្នុងខែ មករា ឆ្នាំ ២០២៤ ពោលគឺមានការកើនឡើងជិត ៤៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៣ មានចំនួនទឹកប្រាក់តែជាង ១៨លានដុល្លារប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ការនាំចូលជីកសិកម្មយ៉ាងច្រើនពីក្រៅប្រទេស គឺជាផ្នែកមួយនៃការហូរចេញតម្លៃបន្ថែមក្នុងសេដ្ឋកិច្ចជាតិ។ លោកបានបន្តថា «ប្រសិនបើយើងផលិតជីកសិកម្មនៅក្នុងស្រុក ចំណូលជាតិមូលនៅក្នុងប្រទេស, តែកាលណាយើងចំណាយថវិកា ២៦លានដុល្លារ នាំចូលជីពីក្រៅប្រទេស មានន័យថា លុយនេះហូរចេញពីស្រុកខ្មែរ តាមរយៈចំណូលជាតិចេញពីវិស័យកសិកម្ម»។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានបន្ថែមទៀតថា ប្រសិនបើកម្ពុជា នៅតែបន្តនាំចូលជីពីក្រៅប្រទេសច្រើន នឹងពិបាកគ្រប់គ្រងថ្លៃដើម ហើយថ្លៃដើមនេះ នឹងមានការកើនឡើងបើសិនជាប្រទេសជិតខាងចង់ធ្វើបាបកម្ពុជា នោះកសិករនឹងបាត់បង់ប្រាក់ចំណេញពីការធ្វើកសិកម្ម។

លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានលើកឡើងថា កម្ពុជាបាននាំចូលជីកសិកម្មជាច្រើនពីក្រៅប្រទេស ដើម្បីបំពេញតម្រូវការក្នុងស្រុក ខណៈការផលិតជីកសិកម្មក្នុងស្រុកនៅមានតិចតួចនៅឡើយ ដែលបញ្ហានេះនឹងផ្តល់ផលប៉ះពាល់ដល់ថ្លៃដើមផលិតរបស់កសិករ។
បើតាមលោក យ៉ង សាំងកុមារ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងកសិកម្ម ធ្លាប់ជំរុញនិងលើកទឹកចិត្តដល់វិស័យឯកជន ឱ្យមានការផលិតជីកសិកម្មនៅក្នុងស្រុក ដើម្បីផ្គត់ផ្គង់ដល់កសិករ និងបានណែនាំដល់ប្រជាកសិករឱ្យរៀនពីវិធីផលិតជីតាមបែបធម្មជាតិដោយខ្លួនឯង ដើម្បីកាត់បន្ថយការចំណាយ និងធ្វើឱ្យដំណាំមានសុវត្ថិភាពក្នុងការបរិភោគផងដែរ។
សូមបញ្ជាក់ថា នៅឆ្នាំ ២០២៣ កម្ពុជា បាននាំចូលជីបំពេញតម្រូវការវិស័យកសិកម្ម គិតជាទឹកប្រាក់ប្រមាណជាង ៣២៥លានដុល្លារ កើនឡើង ១៧,៧% បើធៀបឆ្នាំ ២០២២ មានចំនួនជាង ២៧៦លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


