ព័ត៌មានជាតិ
តើឥស្សរជនកម្ពុជារូបណាខ្លះ ដែលទទួលបានគោរមងារជា កិត្តិបរិរក្សបណ្ឌិត?
កិត្តិបរិរក្សបណ្ឌិត ជាគោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ផ្ដល់ជូនដល់ឥស្សរជនជាតិខ្មែរ ដែលមានស្នាដៃ គុណវុឌ្ឍិ ផ្ដល់ជាប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា ក្នុងវិស័យផ្សេងៗ។ តើឥស្សរជនកម្ពុជារូបណាខ្លះ ដែលទទួលបានគោរមងារជា កិត្តិបរិរក្សបណ្ឌិត?

កម្ពុជាមានឥស្សរជន ២រូប ដែលទទួលបានគោរមងារកិត្តិយសជា កិត្តិបរិរក្សបណ្ឌិត។ ទី១.លោក គាត ឈន់ អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលបានគោរមងារកិត្តិយសជា «កិត្តិបរិរក្សបណ្ឌិត» នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨។ ចំណែក ទី២. គឺលោក ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបតិការអន្តរជាតិ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ផ្តល់គោរមងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិបរិរក្សបណ្ឌិត» នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។


សូមបញ្ជាក់ថា បុគ្គលដែលអាចទទួលបានគោរមងារជា កិត្តិបរិរក្សបណ្ឌិត គឺជាវរជនខ្មែរដែលបានធ្វើការបម្រើរាជការចាប់ពី ៤០ឆ្នាំឡើង ហើយមានគុណបំណាច់ និងស្នាដៃក្នុងការដឹកនាំ គ្រប់គ្រង និងថែរក្សាឧត្តមប្រយោជន៍ជាតិលើវិស័យវិទ្យាសាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌មនុស្សធម៌ អប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស៕
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


