ព័ត៌មានជាតិ
លោក គុយ សុផល ត្រូវបានផ្ដល់ងារជា “សម្ដេច” និងតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង
ឧកញ៉ា មហាមន្ត្រី គុយ សុផល ត្រូវបានព្រះមហាក្សត្រផ្ដល់គោរមងារជា “សម្តេចមហាមន្ត្រី គុយ សុផល” និងតែងតាំងមុខតំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជំនួសសម្ដេច គង់ សំអុល ដែលទទួលមរណភាព។ នេះបើព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៃកម្ពុជា ចំនួនពីរដាច់ដោយឡែកពីគ្នា។

ព្រះរាជក្រឹត្យទាំងពីរ ត្រូវបានធ្វើឡើង បន្ទាប់ពីមានសំណើក្រាបបង្គំទូលថ្វាយរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
គួរបញ្ជាក់ថា មុនការតែងតាំង សម្ដេចមហាមន្ត្រី គុយ សុផល មានតួនាទីជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង។
នៅក្នុងព្រះរាជក្រឹត្យ បានឱ្យដឹងថា សម្ដេចមហាមន្ត្រី គុយ សុផល ជាថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង បានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងលះបង់កម្លាំងកាយចិត្ត ទាំងថ្ងៃ ទាំងយប់ ក្នុងការបំពេញភារកិច្ចថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ និងជូនក្រសួងព្រះបរមរាជវាំង នៅគ្រប់ពេលវេលា គ្រប់ទីកន្លែង យ៉ាងខ្ជាប់ខ្ជួនបានល្អប្រពៃ ប្រកបដោយមនសិការ និងការទទួលខុសត្រូវខ្ពស់ ទទួលបានលទ្ធផលគួរជាទីមោទនៈ និងជួយសម្របសម្រួលកិច្ចការជាមួយក្រសួងស្ថាប័នផ្សេងៗបានល្អប្រសើរ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


