ព័ត៌មានជាតិ
សម្ដេចតេជោ ៖ ការផ្ដល់គោរមងារ «ពុទ្ធមាមកាភិបាល» និង «បណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ» ជាកិត្តិយសសម្រាប់សម្ដេច និងប្រជាជនកម្ពុជាទាំងអស់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា ការផ្ដល់គោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» និងសញ្ញាបត្រ «បណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ» នាថ្ងៃនេះ គឺជាកិត្តិយសដ៏ឧត្ដុងឧត្ដមសម្រាប់សម្ដេច និងប្រជាជនកម្ពុជាទាំងអស់ ដោយបានបង្ហាញអំពីទំនាក់ទំនង ដែលមិនអាចកាត់ថ្លៃបានរវាងព្រះពុទ្ធសាសនា សន្ដិភាព ការអភិវឌ្ឍ និងសន្តិសហវិជ្ជមាន ប្រកបដោយសុខុមរមនារបស់មនុស្សជាតិ។

ការលើកឡើងខាងលើនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីប្រកាស និងប្រគល់ជូនគោរមងារកិត្តិយស «ពុទ្ធមាមកាភិបាល» របស់អង្គការពុទ្ធសាសនិកពិភពលោក និងសញ្ញាបត្រ « បណ្ឌិតកិត្តិយសផ្នែកមនុស្សសាស្ត្រ » ដោយសាកលវិទ្យាល័យជាតិ ណេហ្គរី ប៉ាដាង ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី។ ពិធីនេះត្រូវប្រារព្ធធ្វើឡើងនៅរមណីដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ បរិវេណរូបសំណាកលោកយាយពេញ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្តបែបនេះថា «ខ្ញុំសូមនិយាយតាមបែបសាមញ្ញថា ការផ្ដល់ជូននេះ គឺពិតជានិមិត្តរូបនៃពុទ្ធឱវាទ នៃព្រះសមា្មសម្ពុទ្ធ ដែលបានជ្រៀតចូលទៅក្នុងជីវិតរស់នៅរបស់មនុស្សលោក ទាំងទិដ្ឋភាពសង្គម វប្បធម៌ នយោបាយ និងសេដ្ឋកិច្ច»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ក្នុងនាមជាពុទ្ធសាសនិកមួយរូប សម្ដេច បានស្វែងយល់ឃើញថា ពុទ្ធឱវាទរបស់ព្រះសមា្មសម្ពុទ្ធ គឺជាទស្សនវិទ្យាមូលដ្ឋាននៃភាពប្រាកដ និងជាក់ស្ដែងនិយម ដែលផ្ដល់តម្លៃដល់ការប្រកាន់យកនូវភាពអហិង្សា ការអត់ឱន ការយកចិត្តទុកដាក់ ការគោរព សេចក្ដីស្រលាញ់ មេត្តា និងករុណា។

បើតាមសម្ដេចតេជោ ហ៊ុន សែន គុណតម្លៃទាំងនេះ គឺជាប្រភពនៃការបំផុសគំនិតដ៏សំខាន់បំផុតរបស់សម្ដេច និងជាពន្លឺនៃការដឹកនាំជីវិតផ្ទាល់ខ្លួន ព្រមទាំងការបំពេញវិជ្ជាជីវៈរបស់សម្ដេច ជារៀងរហូតមក។
ក្នុងនាមជាប្រជាជាតិមួយ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា បានប្រកាន់យកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ នៅក្នុងរដ្ឋធម្មនុញ្ញាឆ្នាំ ១៩៩៣ ដែលការណ៍នេះតំណាងឲ្យស្មារតី និងទស្សនវិទ្យាតែមួយរបស់កម្ពុជា។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន មានមោទនភាពក្នុងការនិយាយថា ព្រះពុទ្ធសាសនា គឺជាមូលដ្ឋានសម្រាប់ការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ ការកសាងជាតិឡើងវិញក្រោយជម្លោះ ក៏ដូចជាការចូលរួមស្ថាបនារបស់ទាំងអស់ ក្នុងកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ និងការកសាងសន្តិភាពតំបន់ និងពិភពលោក។
ក្នុងស្មារតីនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏វិសេសវិសាល និងកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់អង្គការពុទ្ធសាសនិកពិភពលោក ក្នុងការផ្សព្វផ្សាយពុទ្ធឱវាទរបស់ព្រះសមា្មសម្ពុទ្ធ ការលើកតម្កើងតម្លៃនៃព្រះពុទ្ធសាសនា និងការផ្សាភ្ជាប់ពុទ្ធបរិស័ទជុំវិញពិភពលោក ដើម្បីបុព្វហេតុដ៏ឧត្ដុងឧត្ដមនៃសន្តិភាព សម្រាប់មនុស្សធម៌ជាតិទាំងមូល៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ