ព័ត៌មានអន្ដរជាតិ
Nikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
ស្របពេលភាពតានតឹងកម្ពុជា-ថៃ បានកើនឡើងសាជាថ្មីនិងនាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល កំពុងផ្គើនប្រមុខសេតវិមាន ដូណាល់ ត្រាំនោះ, សារព័ត៌មាន Nikkei Asia របស់ជប៉ុន បានចេញផ្សាយអត្ថបទមួយ ដោយដាក់ចំណងជើងថា៖ «សហរដ្ឋអាមេរិក មើលឃើញសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។

ខ្លឹមសារសំខាន់នៅក្នុងអត្ថបទដែលផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែវិច្ឆិកាឆ្នាំ២០២៥, Nikkei Asia សរសេរថា៖ ចាប់តាំងពីឡើងកាន់តំណែងមក សម្តេច ហ៊ុន ម៉ាណែត បានបង្ហាញពីឆន្ទៈក្នុងការ កែសម្រួលទំនាក់ទំនងការបរទេសរបស់កម្ពុជា។ សហរដ្ឋអាមេរិកមើលឃើញឱកាសក្នុងការ បង្កើនការចូលរួមយ៉ាងស៊ីជម្រៅជាមួយកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត ដោយមានគោលបំណងពង្រឹងចំណងទ្វេភាគីនៅក្នុងវិស័យនានាដូចជា សន្តិសុខក្នុងតំបន់ កិច្ចសហប្រតិបត្តិការយោធា (ក្រោមលក្ខខណ្ឌនៃការហ្វឹកហ្វឺនរួម) ការវិនិយោគសេដ្ឋកិច្ច និង ទំនាក់ទំនងការទូត។
សម្តេច ហ៊ុន ម៉ាណែត បានបន្តគោលនយោបាយការបរទេសដែលមានតុល្យភាពជាងមុន ដោយផ្តួចផ្តើមកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងវ៉ាស៊ីនតោន អញ្ជើញមន្ត្រីការពារជាតិអាមេរិកធ្វើទស្សនកិច្ចនិងស្វែងរកសកម្មភាពរួមគ្នាដូចជា ការបណ្តុះបណ្តាលគ្រប់គ្រងគ្រោះមហន្តរាយ និង ប្រតិបត្តិការរក្សាសន្តិភាព។
សម្តេចក៏ស្វះស្វែងពង្រីកភាពជាដៃគូផ្នែកការទូតនិងសេដ្ឋកិច្ចរបស់កម្ពុជា រួមទាំងការចុះកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសអឺរ៉ុបនិងរដ្ឋអាស៊ីមួយចំនួន ដូចជា កូរ៉េខាងត្បូង ជាដើម។

សហរដ្ឋអាមេរិក មើលឃើញពីសក្តានុពលសម្រាប់កម្ពុជាក្នុងការដើរតួនាទីអព្យាក្រឹតនិងសហប្រតិបត្តិការជាងមុន នៅក្នុងក្របខ័ណ្ឌសន្តិសុខនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក តាមរយៈការចូលរួមផ្នែកការទូត និងយោធារឹតសកម្មជាមួយទីក្រុងវ៉ាស៊ីនតោន។ ការផ្លាស់ប្តូរនេះគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងផលប្រយោជន៍យុទ្ធសាស្ត្ររបស់កម្ពុជា។
សូមជម្រាបជាថ្មី ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមួយប្រធានអាស៊ានឆ្នាំ២០២៥ គឺនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ជាអ្នកស្វះស្វែងសម្របសម្រួលឲ្យមានបទឈប់បាញ់ឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ។
មិនបានប៉ុន្មានផង ស្រាប់តែនាយករដ្ឋមន្ត្រីថៃ អនុទីន ឆាន់វីរៈគុល ប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាឯកតោភាគី ដោយយកលេសថា ទាហានខ្លួនដើរជាន់មីនផ្ទុះដាច់ជើង ចោទថាជាមីនដាក់ថ្មីដោយកម្ពុជា ប៉ុន្តែពេលនេះក្រុមសង្កេតការណ៍អាស៊ាន (AOT) បញ្ជាក់ហើយថា តាមពិតមីននោះ គឺជាមីនចាស់ទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


