សន្តិសុខសង្គម
បុគ្គលិកផ្តល់ប្រាក់កម្ចីក្រៅប្រព័ន្ធស្រស់សោភាម្នាក់ ត្រូវឃាត ក សម្លាប់រួចយកសពទៅកប់ដីបំបិទព័ស្ដុតាង
នារីស្រស់សោភាទើបតែមានវ័យ២២ឆ្នាំ ដែលបម្រើការងារជាបុគ្គលិកផ្តល់ប្រាក់កម្ចីក្រៅប្រព័ន្ធម្នាក់ ត្រូវបានជនដៃដល់ជាឃាត ក សម្លាប់ រួចយកសពទៅកប់ក្នុងដី ដើម្បីបំបិទព័ស្ដុតាង ខណៈកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ខ្លួនជនដៃដល់មកអនុវត្តច្បាប់។

ករណីឃាតកម្មលើបុគ្គលិកផ្តល់ប្រាក់កម្ចីក្រៅប្រព័ន្ធនេះ ត្រូវបានសមត្ថកិច្ចរកឃើញសពជនរងគ្រោះនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្ទះជនសង្ស័យឈ្មោះ ម៉ន សីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។
តាមរបាយការណ៍របស់សមត្ថកិច្ច ជនរងគ្រោះឈ្មោះ ហ៊ឹម ទីណា ភេទស្រី អាយុ២២ឆ្នាំ មុខរបប បុគ្គលិកអង្គការ អង្ករគ្រួសារខ្មែរ រស់នៅភូមិឫស្សីលរ៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។

តាមរបាយការណ៍ នៅវេលាម៉ោង១៥និង០០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនរងគ្រោះបានបាត់ដំណឹងដោយឪពុកម្ដាយតេទូរស័ព្ទមិនចូល ពេលនោះឪពុកម្ដាយបានស្វែងរកតាមភូមិ និងបានប្ដឹងប៉ុស្តិ៍រដ្ឋបាលឃុំស្វាយភ្លើង ដើម្បីឱ្យជួយរក។ លុះដល់ម៉ោង១០និង០០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឪពុកជនរងគ្រោះបានមករកមើលនៅផ្ទះជនសង្ស័យឈ្មោះ ម៉ន សីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ស្រាប់តែឃើញស្នាមកាប់ដីដូចកប់ថ្មីៗ។ ពេលឃើញដូចនោះគាត់បានទៅប្ដឹងនគរបាលប៉ុស្ដិ៍ ដើម្បីជួយអន្តរាគមន៍ ទើបកម្លាំងប៉ុស្ដិ៍សហការជាមួយកម្លាំងនគរបាលជំនាញ ជីករកមើលក៏ឃើញសពជនរងគ្រោះពិតប្រាកដមែន។

ក្នុងប្រតិបត្តិការស្រាវជ្រាវ កម្លាំងសមត្ថកិច្ចបានរកឃើញ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាទ្រីម សេរី២០១៤ ពាក់ស្លាកលេខ កំពង់ធំ 1P 9873 ។ ខ្សែកផ្លាកទី០១ខ្សែរ ខ្សែជើងផ្លាកទីនចំនួន០២ខ្សែ និងទូរស័ព្ទដៃម៉ាក iPhone 11 Pro Max ០១គ្រឿង លេខ 096 3968464។
ក្នុងករណី កម្លាំងនគរបាលជំនាញកំពុងសហការគ្នា ដើម្បីស្រាវជ្រាវតាមចាប់ខ្លួនជនដៃដល់ជាឃាត ក យកមកផ្ដន្ទាទោសតាមផ្លុវច្បាប់៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


