ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងអន្តរជាតិកើនជាង២% ពេលបិទការជួញដូរចុងសប្ដាហ៍ ជុំវិញសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី
តម្លៃប្រេងឆៅអន្តរជាតិបានកើនឡើងជាង ២% ពេលបិទការជួញដូរនៅថ្ងៃសុក្រ ដែលជាថ្ងៃជួញដូរចុងក្រោយប្រចាំសប្ដាហ៍ ក្រោយកំពង់ផែrរុស្ស៊ី Novorossiisk ផ្អាកការនាំចេញប្រេង បន្ទាប់ពីមានការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើកន្លែងស្ដុងប្រេងរុស្ស៊ី ដែលបង្កើនក្ដីបារម្ភផ្នែកផ្គត់ផ្គង់។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ១,៣៨ ដុល្លារ ឬ ២,១៩% ដោយបិទការជួញដូរនៅតម្លៃ ៦៤,៣៩ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងអាមេរិកម៉ាក WTI បានបិទការជួញដូរនៅតម្លៃ ១,៤០ ដុល្លារ ឬ ២,៣៩% ដោយបិទនៅតម្លៃ ៦០,០៩ ដុល្លារ/បារ៉ែល។
ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងម៉ាក Brent បានកើនឡើង ១,៦% ខណៈ WTI បានកើនឡើង ០,៦%។
មន្ត្រីរុស្ស៊ីបាននិយាយថា ការវាយប្រហារនៅថ្ងៃសុក្ររបស់អ៊ុយក្រែន បានបំផ្លាញឃ្លាំងប្រេងមួយកន្លែងនៅក្រុងកំពង់ផែ Novorossiisk។ អ្នកវិភាគទីផ្សារបានលើកឡើងថា ការវាយប្រហារលើកនេះ ហាក់មានទំហំធំ និងប៉ះពាល់ខ្លាំងជាងការវាយប្រហារមុនៗ។
ប្រភពពីក្នុងវិស័យប្រេងប្រាប់រ៉យទ័រថា កំពង់ផែ Novorossiisk ដែលបានផ្អាកការនាំចេញប្រេងក្រោយការ នាំចេញប្រេងប្រមាណ ២,២ លានបារ៉ែល/ថ្ងៃ ឬ ២% នៃការផ្គត់ផ្គង់សកល។ លើសពីនេះ ក្រុមហ៊ុន Transneft ដែលជាក្រុមហ៊ុនផ្តាច់មុខផ្នែកបង្ហូរប្រេងទៅកំពង់ផែដដែល បានផ្អាកប្រតិបត្តិការរបស់ខ្លួនជាបណ្ដោះអាសន្ន។
យ៉ាងណាមិញ កំណើនតម្លៃប្រេងអន្តរជាតិ ក៏ជំរុញផងដែរ ពីការដាក់ទណ្ឌកម្មរបស់អាមេរិកលើក្រុមហ៊ុនប្រេងយក្សរុស្ស៊ី Lukoil និង Rosneft ដែលគ្រោងចូលជាធរមាននៅថ្ងៃទី ២១ វិច្ឆិកា ខាងមុខ ចំពេលដែលប្រទេសអតិថិជនធំៗរួមមានចិន និងឥណ្ឌា បានផ្អាកការទិញប្រេងរបស់ខ្លួនដោយសារតែទណ្ឌកម្ម។
ទោះបីបែបនេះក្ដី អ្នកវិភាគទីផ្សារបានលើកឡើងថា កំណើននៃតម្លៃប្រេងនៅតែមានកំណត់ ជុំវិញកំណើនផលិតកម្ម និងការផ្គត់ផ្គង់ ចំពេលដែលតម្រូវការសកលបន្តខ្សោយ៕
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


