Connect with us

ព័ត៌មានជាតិ

ក្រសួងសាធារណការ ចុះពិនិត្យការសាងសង់ផ្លូវ-ស្ពាន ផ្លូវជាតិលេខ ៧ស្គន់-កំពង់ចាម

បានផុស

នៅ

នៅព្រឹក ថ្ងៃទី ២៦  ខែកុម្ភៈ  ឆ្នាំ២០២៤ លោក  លីម  ស៉ីដេនីន  រដ្ឋលេខាធិការ ក្រសួងសាធារណការ  និងដឹកជញ្ជូន  និងជាប្រធានគម្រោង  ស្ថាបនាផ្លូវ-ស្ពាន  ផ្លូវជាតិលេខ៧  ទៅជាផ្លូវ៤គន្លងពីស្គន់ -កំពង់ចាម រួមនឹងមន្ត្រីជំនាញ  តំណាងក្រុ មហ៊ុនទទួលម៉ៅការ  មន្ទីរ អង្គភាពពាក់ព័ន្ធ  នឹងអាជ្ញាធរមូលដ្ឋាន  បានបន្តធ្វេីការចុះពិនិត្យការងារវឌ្ឍនភាពស្ថាបនាផ្លូវ-ស្ពាន  ផ្លូវជាតិលេខ៧  ទៅជាផ្លូវ៤គន្លងពីស្គន់  ស្រុកជេីងព្រៃ  ដល់រង្វង់មូលគល់ស្ពានគីហ្សូណា  ក្រុងកំពង់ចាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម  លីម  ស៉ីដេនីន  រដ្ឋលេខាធិការ ក្រសួង សាធារណការ និង ដឹក ជញ្ជូន  បានជំរុញឲ្យ ក្រុមហ៊ុន ទទួលម៉ៅការនិងក្រុមជាងធ្វេីយ៉ាងណាបង្កេីនយកចិត្តទុកដាក់លេីផ្នែកគុណភាព  និងពិនិត្យឲ្យច្បាស់លេីការងារបច្ចេកទេសសសរគ្រឹះស្ពាន  ហេីយក្រុមហ៊ុនត្រូវពន្លឿនការងារពីរង្វង់មូលស្គន់  ចាប់ផ្តេីមពីខែមីនាតទៅ។ លោក  បានស្នេីឲ្យក្រុមការងារកំពុងដំណេីរការគម្រោងមួយនេះ ត្រូវពិនិត្យលេីប្រព័ន្ធទឹកស្អាត  និងប្រព័ន្ធខ្សែកាប  ត្រូវរាយការណ៍មកមន្ត្រីពាក់ព័ន្ធសិន ហេីយក្រុមការងារត្រូវបំពាក់សញ្ញាចរាចរណ៍តាមការដ្ឋាននីមួយៗផង  ដេីម្បីអនុវត្តន៍ការងារ។

  ទន្ទឹមនឹងនេះដែរ  លោក  លីម  ស៉ីដេនីន ក៏បានបញ្ជាក់ថា ចំពោះបញ្ហាមានបណ្តឹងពីប្រជាពលរដ្ឋគឺក្រុមអនុគណៈកម្មាធិការខេត្តនឹងធ្វេីការងារដោះស្រាយជំនួសក្រុមហ៊ុន។ អ្វីដែល ជាការងារចុះវឌ្ឍនភាពនេះ  គឺធ្វេីយ៉ាងណា  ក្រុមការងាររបស់ក្រុមហ៊ុនទទួលម៉ៅការ  ត្រូវពិនិត្យមេីលលេីគុណភាពការកិលបង្ហាប់គ្រឹះ  និងកាយអាចម៍ដីចេញ  នៃផ្លូវ  ហេីយផ្នែកស្ពានវិញក្រុមការងារកំពុងធ្វេីជាហូហែហេីយ  ខណៈ ស្ពានមួយចំនួនត្រូវវាយកំទេសចោល  និងកសាងឡេីងវិញ  ឲ្យត្រូវស្តង់ដាបច្ចេកទេសត្រឹមត្រូវ។

គូសបញ្ជាក់ថា  គម្រោងពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) ចំណុចចាប់ផ្ដើម ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ និងចំណុចបញ្ចប់នៅរង្វង់មូលត្រើយខាងលិចស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ៕

អត្ថបទនិងរូបភាព៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម