ព័ត៌មានជាតិ
គម្រោងពង្រីកផ្លូវជាតិលេខ៧ ស្គន់-កំពង់ចាមគិតត្រឹមដេីមឆ្នាំ២០២៥ សម្រេចបានជាង៣០%
គម្រោងពង្រីក និងលើកកម្ពស់កម្រិតផ្លូវជាតិលេខ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) គិតមកដល់ដេីមឆ្នាំ២០២៥នេះ បានសម្រេចប្រមាណជាង៣០%ហេីយ។

លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា គម្រោងពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) ចំណុចចាប់ផ្ដើមពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ និងចំណុចបញ្ចប់នៅរង្វង់មូលត្រើយខាងលិចស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ។ លោកប្រធានមន្ទីរបានបន្ថែមទៀតថា គិតត្រឹមដេីមខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រុមការងារនៃក្រុមហ៊ុន CRBC បានស្ថាបនាបានសម្រេចប្រមាណជាង៣០%ហេីយ ខណៈតំបន់ខ្លះត្រូវបានក្រាលថ្មមិចជាបណ្តេីរៗហេីយ។

ទន្ទឹមនឹងនេះដែរ លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម ក៏បានអំពាវនាវបន្ថែមដល់អាជ្ញាធរមូលដ្ឋានរួមនឹងប្រជាពលរដ្ឋ ដែលរស់នៅក្នុងអមសងខាងផ្លូវជាតិលេខ៧នេះ សូមចូលរួមសហការគ្នា និងមេត្តាយោគយល់អធ្យាស្រ័យ ចំពោះក្រុមហ៊ុនដែលស្ថាបនាពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ៧ ជាបួនគន្លងនេះ ពោលគឺធ្វេីយ៉ាងណាដេីម្បីពន្លឿនការងារមួយនេះឲ្យលឿនតាមគម្រោង និងបានផ្តល់អត្តប្រយោជន៍យ៉ាងច្រេីនដល់ការធ្វេីដំណេីរ និងរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងនាពេលអនាគត៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ



-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


