Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាលស្នើហុងកុងជួយធ្វើទំនើបកម្មផលិតសារអប់រំសុខភាពតាមបច្ចេកវិទ្យាទំនើប AI

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់តំបន់រដ្ឋបាលពិសេសទីក្រុងហុងកុងចូលរួមលើកកម្ពស់សុខភាពប្រជាជនកម្ពុជា តាមរយៈការជួយធ្វើទំនើបកម្មផលិតសារអប់រំតាមបច្ចេកវិទ្យាទំនើប AI ឬការផ្ដល់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបក៏ដូចជាបង្កើតមន្ទីរពេទ្យឯកជនលំដាប់អន្តរជាតិបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើប និងមានធនធានមនុស្សគ្រប់គ្រាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបពិភាក្សាការងារជាមួយលោក Lam Chun-wah, Parson នាយកនៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុង មានទីស្នាក់ការនៅទីក្រុងបាងកកនៅទីស្តីការក្រសួង លោករដ្ឋមន្ត្រីក៏បានសំណូម​ពរឱ្យចែករំលែកគំនិត និងចំណេះដឹងក្នុងការលើកទឹកចិត្តបុគ្កលិកសុខាភិបាលឱ្យស្ម័គ្រចិត្តអាចបំពេញការងារនៅតាមតំបន់ដាច់ស្រយាល និងចែករំលែកបទពិសោធន៍ ស្ដីពីការផ្តល់សេវាសុខាភិបាលតាមរយៈប្រព័ន្ធពិនិត្យជំងឺពីចម្ងាយនិងការអភិវឌ្ឍន៍ Digital Healthផងដែរ។

ជាការឆ្លើយតប លោកនាយកប្រធានប្រតិភូ បានទទួលយកប្រសាសន៍របស់លោក រដ្ឋមន្ត្រី និងពិចារណាគិតគូពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល និងស្វាគមន៍អញ្ជើញគណៈប្រតិភូក្រសួងសុខាភិបាល ទៅបំពេញទស្សនកិច្ចនៅទីក្រុងហុងកុង នាពេលឆាប់ៗខាងមុខ ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ពីលទ្ធភាព នៃកិច្ចសហប្រតិបត្តិការ។ ព្រោះយើងមានគោលបំណងលើកកម្ពស់ការវិនិយោគជាមួយព្រះរាជាណាចក្រកម្ពុជា លើវិស័យសុខាភិបាល មានដូចជា ឱសថ ផលិតផលសុខភាព ឧបករណ៍វេជ្ជសាស្ត្រ និងការគ្រប់គ្រងមន្ទីរពេទ្យបែបទំនើប។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកនាយកនៃការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃតំបន់រដ្ឋបាលពិសេស ទីក្រុងហុងកុង ដែលបានបញ្ជាក់ជំហរ ក្នុងការរួមចំណែកគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម