ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងពង្រីកវិសាលភាពបន្ថែមកម្មវិធីអក្ខរកម្មសម្រាប់ កម្មករ-កម្មការិនី តាមរោងចក្រ
ក្រសួងអប់រំ យុវជន និងកីឡា នឹងពង្រីកវិសាលភាពបន្ថែមការអនុវត្តកម្មវិធីអក្ខរកម្មសម្រាប់កម្មករ-កម្មការិនី តាមរោងចក្រ ដើម្បីចូលរួមលុបបំបាត់ អនក្ខរភាព ក្នុងចំណោមកម្មករ-កម្មការិនី។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៤ មីនានេះថា កម្មវិធីអក្ខរកម្មសម្រាប់កម្មករ-កម្មការិនី តាមរោងចក្រនេះ ក្រសួងអប់រំ សហការជាមួយអង្គការយូណេស្កូ អង្គការស៊ីប៉ា អង្គការអាយឡូ វិទ្យាស្ថានបណ្ដុះបណ្ដាល វិស័យកាត់ដេរ នៅកម្ពុជា (ស៊ីជីធីអាយ) សមាគមអភិវឌ្ឍន៍ស្ត្រីកម្ពុជា (សអសក) បានអនុវត្តនៅតាមរោងចក្រមានចំនួន ២៤ ថ្នាក់ មានអ្នកសិក្សានៅតាមរោងចក្រចំនួន ៤៨៦ នាក់ ស្រី ៩០,៧៤ ភាគរយ។
លោកស្រីបានបន្តថា «អ្វីដែលក្រសួងកំពុងអនុវត្តគឺការពង្រឹងការអប់រំដើម្បីធ្វើយ៉ាងណាផ្តល់សញ្ញាបត្រសមមូលដល់ទៅកាន់អ្នកសិក្សា ព្រមទាំងពង្រីកវិសាលភាព នៃការអនុវត្តកម្មវិធីអក្ខរកម្មសម្រាប់កម្មករ-កម្មការិនីតាមរោងចក្រ កម្មវិធីសមមូលមធ្យម សិក្សាបឋមភូមិអប់រំក្រៅប្រព័ន្ធ និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត ឱ្យបានទូលំទូលាយ កៀរគរធនធានសម្រាប់ជំរុញដំណើរការប្រែក្លាយមជ្ឈមណ្ឌលសិក្សាសហគមន៍ទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ឱ្យបានពេញលេញ»។

លោកស្រីបានបន្តទៀតថា កម្មវិធីអក្ខរកម្មមានការយកចិត្តទុកដាក់ពីអ្នកសិក្សា ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សក្នុងការសិក្សាពេញមួយជីវិត និងលើកកម្ពស់សេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា មុននឹងឈានទៅបង្កើតថ្នាក់អក្ខរកម្មនៅតាមរោងចក្រនេះ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយ អង្គការពាក់ព័ន្ធ ជាអ្នកជួយបណ្ដុះបណ្ដាលដល់គ្រូបង្គោលស្ម័គ្រចិត្តមកពីផ្នែករដ្ឋបាលរោងចក្រ ហើយការបង្រៀនធ្វើឡើងនៅការិយាល័យរដ្ឋបាល បន្ទប់ប្រជុំ និងបណ្ណាល័យ ធ្វើជាកន្លែងបង្រៀនដល់កម្មករ ដោយយកម៉ោងទំនេរពីម៉ោងការងារ ១ ម៉ោង ឬ ៤៥ នាទី ដូចជាម៉ោង ៤ ដល់ម៉ោង ៥ ល្ងាច ទៅតាមរោងចក្រនីមួយៗ ដែលកម្មវិធីនេះបង្រៀនរយៈពេល ៤ ខែ។

មុខវិជ្ជាដែលត្រូវបង្រៀនមានភាសាខ្មែរ ដែលមានបង្រៀនអក្សរ រួមបញ្ចូលមេរៀន អំពើហិង្សាក្នុងគ្រួសារ សុវត្ថិភាពការងារ សុខភាព ចរាចរណ៍ គ្រួសារគំរូ និងគណិតវិទ្យា ដែលបង្រៀនពីលេខបូក ដក គុណ និងចែក ដើម្បីឱ្យកម្មករចេះអាន សរសេរ និងចេះគិតលេខ៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


