ព័ត៌មានជាតិ
បែកគ្នាតាំងពីជំនាន់ ប៉ុល ពត បុរសម្នាក់ទើបមានឱកាសរកឃើញឈ្មោះ ឪពុកនៅសារមន្ទីរទួលស្លែង
លោក ម៉ៅ សុវណ្ណារិទ្ធ អាយុ ៤៩ឆ្នាំ រស់នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានរកឃើញឈ្មោះឪពុក (ម៉ៅ ម៉េត) ដែលត្រូវបានចាប់ខ្លួន និងយកទៅសម្លាប់នៅមន្ទីរឃុំឃាំង ស-២១ ក្នុងកំឡុងឆ្នាំ១៩៧៧។
លោកបានបញ្ជាក់ថា ក្រុមគ្រួសារមានក្តីនឹករលឹកជាខ្លាំងចំពោះឪពុក ហើយបានព្យាយាមស្វែងរកដំណឹងជានិច្ចតែពុំទទួលលទ្ធផលឡើយ។

ក្នុងតួនាទីជាមន្ត្រីអប់រំ លោក ធ្លាប់ដឹកនាំសិស្សវិទ្យាល័យមកពីខេត្តព្រៃវែងទស្សនាសារមន្ទីរទួលស្លែងជាច្រើនលើក ហើយនាគ្រាមួយលោកបានប្រទះឃើញឈ្មោះជនរងគ្រោះ ម៉ៅ ម៉េត នៅលើផ្ទាំងចារឹក។
ភ្លាមៗដោយមានចម្ងល់ និងសង្ស័យថាជាឪពុករបស់ខ្លួន លោកបានមកដល់បណ្ណសារសារមន្ទីរទួលស្លែង ដើម្បីសាកសួរពត៌មានបន្ថែម។ ក្រុមការងារបណ្ណសារ បានរកឃើញនិងបញ្ជាក់អត្តសញ្ញាណជនរងគ្រោះ ម៉ៅ ម៉េត ដែលត្រូវជាឪពុកបង្កើតរបស់លោក ម៉ៅ សុវណ្ណារិទ្ធ នៅក្នុងបញ្ជីឈ្មោះចូល និងចេញរបស់អ្នកជាប់ឃុំពិតប្រាកដមែន។

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បុគ្គលិកបណ្ណសារសារមន្ទីរបានប្រគល់ឯកសារពាក់ព័ន្ធជូនលោក ម៉ៅ សុវណ្ណរិទ្ធិ។
សូមជម្រាបថា លោក ម៉ៅ ម៉េត ដែលជាឪពុករបស់លោក ម៉ៅ សុវណ្ណរិទ្ធិ ជាមន្ត្រីរដ្ឋបាលឃុំ និងមាននាទីជាអនុលេខាវរៈសេនាតូចនៅក្នុងខេត្តព្រៃវែងក្នុងសម័យសាធារណរដ្ឋ។
ក្រោយមកលោកត្រូវបានចាប់ខ្លួននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៧៧ (អាយុជាង៣០នាពេលនោះ) ហើយបានជាប់ឃុំរយៈពេលជិត៣ខែ ក្នុងបន្ទប់ឃុំឃាំងតូចមួយនៅ ស-២១ មុននឹងបញ្ជូនទៅសម្លាប់នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៧។
លោក ម៉ៅ សុវណ្ណារិទ្ធ មានឱកាសបានជួបលោកឪពុកលើកចុងក្រោយក្នុងវ័យកុមារភាពប្រហែល អាយុ៥ឆ្នាំប៉ុណ្ណោះ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។
លោក និងក្រុមគ្រួសារពុំបានដឹងពីទីតាំង ឬដំណឹងឪពុកដែលត្រូវបានចាប់ខ្លួនមកនោះទេ។ រហូតមកដល់ពេលនេះទើបលោក បានដឹងថាឪពុកត្រូវបាននាំយកមកគុកទួលស្លែង៕
ប្រភព៖ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


