Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បើកយុទ្ធនាការ “Love. Top 5” ដែលចូលរួម​ដោយបុគ្គលិកគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ ចុះសំណេះសំណាល និងសួរសុខទុក្ខដៃគូអាជីវកម្ម

បានផុស

នៅ

យុទ្ធនាការ “Love. Top 5” រៀបចំឡើង​ដោយ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ចូលរួម​ដោយ​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់ និង​គ្រប់ផ្នែក ដែល​នឹងធ្វើ​ដំណើរ​ចុះ​ទៅតាម​ទីផ្សារ​ដោយផ្ទាល់ ក្នុង​គោលបំណង​ដើម្បី​ជួប​សំណេះសំណាល​សួរសុខទុក្ខ ចែករំលែក​ក្តី​ស្រលាញ់ ជាមួយ​អតិថិជន ដៃគូ​អាជីវកម្ម ក៏ដូចជា​ស្តាប់​ពី​មតិយោបល់​របស់​អតិថិជន ស្វែងយល់​បន្ថែម​អំពី​ពួកគាត់ ជាពិសេស​ផ្តល់នូវ​ទំនុកចិត្ត ភាពកក់ក្តៅ ការយកចិត្តទុកដាក់​ជាមួយ​ពួកគាត់ ព្រមទាំង​ផ្តល់នូវ​កញ្ចប់​ប្រូ​ម៉ូ​សិន​ពិសេសៗ ពី វឌ្ឍនៈ ប្រ៊ូ​វើ​រី ដើម្បី​ត្រៀម​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​នាពេល​ឆាប់ៗ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី មានប្រសាសន៍ថា “Love. Top 5 ជា​យុទ្ធនាការ​ថ្មី មិន​ធ្លាប់មាន​ពីមុន ដែល​យើង​ធ្វើឡើង​នា​ដើមឆ្នាំ ២០២៤ នេះ គឺ​ដើម្បី​ផ្លាស់ប្តូរ​បទ​ពិសោធ​ថ្មី សម្រាប់​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​របស់​យើង ដែល​ពួកគាត់​នឹង​ចុះទៅ​ជួប​អតិថិជន​ដោយ​ផ្ទាល់ ចែករំលែក​ក្តី​ស្រលាញ់ ផ្តល់​ភាពកក់ក្តៅ បង្កើន​ទំនុកចិត្ត រឹតចំណង​មិត្តភាព​ឲ្យ​ដូចជា​គ្រួសារ​តែមួយ ជាមួយ​អតិថិជន ដៃគូ​អាជីវកម្ម នៅ​ទូទាំងប្រទេស​។ នៅ​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី យើង​នៅតែ​រក្សា​ឆន្ទៈ និង​ភាពច្បាស់លាស់ ដោយ​ជំរុញ​ឲ្យ​មាន​ភាពជោគជ័យ ឆ្ពោះទៅមុខ​ទាំងអស់គ្នា ជាមួយ​អតិថិជន ដៃគូ​អាជីវកម្ម នៅ​គ្រប់​កាលៈទេសៈ ហើយ​យើង​នូវតែ​បន្ត​គាំទ្រ​អាជីវកម្ម​របស់​អតិថិជន​ឲ្យ​កាន់តែ​រីកចម្រើន តាមរយៈ​ការផ្តល់ជូន​នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ ស្តង់ដារ​អន្តរជាតិ រសជាតិ​ឆ្ងាញ់​ប្រកបដោយ​ប្រណិត​ភាព និង​ភាពថ្លៃថ្នូរ ថែមទាំង​មានឱកាស​ទទួលបាន​កា​ដូ​លើក​ទឹក​ចិត្ត និង​ឈ្នះ​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់”។

យុទ្ធនាការ “Love.Top 5” ក៏​ផ្តល់​ជា​ឱកាស​សម្រាប់​ក្រុមការងារ​ដែល​មិនមែនជា​ផ្នែក​លក់ អាច​ស្វែងយល់​អំពី​ការងារ​ផ្នែក​លក់ ផ្លាស់ប្តូរ​បទ​ពិសោធ​ ក៏ដូចជា​យល់ដឹង​អំពី​ស្ថានភាព​ទីផ្សារ​ជាក់ស្តែង រួមទាំង​ការប្រកួតប្រជែង​រវាង​ក្រុម​នីមួយៗ ដើម្បី​ស្វែងរក​ក្រុម​ជើង​ខ្លាំង​ទាំង​៥ (Top 5)​។ យុទ្ធនាការ​នេះ ប្រព្រឹត្ត​ឡើង​ទូទាំងប្រទេស មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី ១២, ១៣, ១៤ ខែមីនា ឆ្នាំ ២០២៤ ហើយ​អតិថិជន កុំ​ភ្លេច​ចូលរួម​ថតរូប និង​លេង​កម្សាន្ត​ជាមួយ​ក្រុមការងារ “Love. Top 5” របស់​យើង ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​អនុស្សាវរីយ​ជាច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម