ព័ត៌មានជាតិ
KOICA កូរ៉េ និងក្រសួងការងារ ឯកភាពលើការពង្រឹង ការបណ្ដុះបណ្ដាលជំនាញបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសមត្ថភាពជំនាញដល់ពលករ
នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង លោក ចាង វ៉ុងសាម (CHANG Won Sam) ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានឯកភាពគ្នាពង្រឹងកិច្ចសហការបណ្ដុះបណ្ដាលជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា (ICT) ដល់យុវជនកម្ពុជា និងការពង្រឹងសមត្ថភាពពលករជំនាញ។ ជំនួបនេះ បានធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ក្នុងឱកាសដំណើរទស្សនកិច្ចរបស់ លោកប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ នៅកម្ពុជា។

លោករដ្ឋមន្ត្រី បានបញ្ជាក់ពីភាពចាំបាច់ នៃការបណ្ដុះបណ្ដាលជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាដល់យុវជន ដើម្បីពង្រឹងសមត្ថភាពឌីជីថលបន្ថែមទៀត ដែលស្របទៅនឹងតម្រូវការទីផ្សារដ៏សម្បូរបែបនាពេលបច្ចុប្បន្ន និងអនាគត។ ការបណ្ដុះបណ្ដាលនេះដែរ បានដើរស្របគ្នានឹងផែនការយុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហើយក៏ដើរទន្ទឹមនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី ៧ នេះ ដែលបានដាក់ទិសដៅកំណត់យកការអភិវឌ្ឍធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថល ជាគោលដៅអាទិភាព។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការពង្រឹងសមត្ថភាពដល់ពលករកម្ពុជា លើជំនាញសំខាន់ៗ រួមមាន កសិកម្ម សេវាកម្ម និងឧស្សាហកម្មធន់ធ្ងន់ ដូចជាការកសាងកប៉ាល់ជាដើម ដែលជាចំណុចសំខាន់ក្នុងការបង្កើនកូតាសម្រាប់ពលករកម្ពុជាទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េ។ កូរ៉េ ដែលជាទិសដៅដ៏ពេញនិយមមួយ នៃពលរដ្ឋកម្ពុជា ព្រោះតែលក្ខខណ្ឌការងារ និងប្រាក់ខែខ្ពស់សមរម្យ។

ជាមួយគ្នានេះ លោកប្រធានទីភ្នាក់ងារ បានឯកភាពចំពោះការលើកឡើងរបស់ លោករដ្ឋមន្ត្រី លើការបណ្ដុះបណ្ដាលជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យាដល់ពលរដ្ឋកម្ពុជាឱ្យមានសមត្ថភាពកាន់តែខ្ពស់បន្ថែមទៀត ដើម្បីប្រកួតប្រជែង និងបង្កើនផលិតភាពការងារបន្ថែម។
លើសពីនេះ កិច្ចសហការ នៃការបណ្ដុះបណ្ដាលជំនាញដល់ពលករកម្ពុជា លើជំនាញសំខាន់ៗ គឺជាចំណុចត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះថាជំនាញទាំងនេះ នឹងធ្វើឱ្យភាគីទាំងពីរ កម្ពុជា-កូរ៉េ ទទួលបានផលផ្លែផ្កាខ្ពស់ទាំងអំឡុងពេលបំពេញការងារនៅកូរ៉េ និងពេលត្រឡប់មកកាន់កម្ពុជាវិញ ដែលនាំមកនូវជំនាញខ្ពស់ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិផងដែរ។ បន្ថែមនេះ លោកប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ នៅតែជាដៃគូរបស់កម្ពុជាក្នុងការជំរុញឱ្យប្រទេសមិត្តដ៏ល្អមួយនេះសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់ ឬប្រទេសអ្នកមាននៅឆ្នាំ ២០៥០៕



-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


