ព័ត៌មានជាតិ
ឃាត់ខ្លួនស្រ្ដីជនជាតិវៀតណាម៧នាក់ ខណៈដាក់ត្រួតពិនិត្យគោលដៅចត្តាឡីស័ក
លោក ចាន់ ពន្លក អភិបាលនៃគណៈអភិបាលរងស្រុកកំពង់សិលា បានដាក់គោលដៅត្រួតពិនិត្យស្ត្រីជនជាតិចិន ដែលរត់គេចពីកន្លែងចត្តាឡីស័ក នៅរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ បានឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមចំនួន៧នាក់ នៅចំណុចគីឡូម៉ែត្រ១០៨.១០៩ ស្ថិតក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។

មន្ត្រីមូលដ្ឋានបាននិយាយថា ក្នុងប្រតិបត្តិការឆែកឆេរនិងទប់ស្កាត់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងតាមការពិនិត្យផ្ទាល់ បានរកឃើញមានក្រុមស្ត្រីជនជាតិវៀតណាមចំនួន ៧នាក់ពុំមានលិខិតឆ្លងដែនជាប់នឹងខ្លួន។ក្ នុងចំណោមនេះមានស្ត្រីជនជាតិវៀតណាមចំនួន៤នាក់ បានចូលមកប្រទេសកម្ពុជាតាមច្រកបាវិត កាលពីអំឡុងខែ៥ ឆ្នាំ២០១៩ ក្នុងនោះមានឈ្មោះ ទី១.ដូធី មីឡេ អាយុ២៥ឆ្នាំ, ទី២.ហាធី ថីកទេ អាយុ២៩ឆ្នាំ, ទី៣.ដាម គីធី អាយុ៣០ឆ្នាំ, ទី៤.ដាម ថឹកយឹង អាយុ២៦ឆ្នាំ។ ដោយឡែកស្ត្រីជនជាតិវៀតណាមចំនួន៣នាក់ខាងក្រោមនេះ បានចូលមកប្រទេសកម្ពុជា តាមច្រកបាវិតកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។ក្នុងនោះមាន ទី១.វុធី ហរ័ អាយុ៣២ឆ្នាំ, ទី២.លឿន ធីវិន អាយុ១៩ឆ្នាំ, ទី៣.បៀក ធីឡាម អាយុ៣៤ឆ្នាំ។

មន្ត្រីដដែលបានទៀតថា នៅពេលឃាត់ខ្លួនសួរនាំ ពួកគេទាំង៧នាក់នេះ ពុំមានលិខិតឆ្លងដែនជាប់នឹងខ្លួនឡើយ ហើយចូលមកប្រទេសកម្ពុជាក៏ពុំបានធ្វើចត្តាឡីស័ក១៤ ថ្ងៃដែរ។ បច្ចុប្បន្នផ្នែកជំនាញនគរបាលអន្តោប្រវេសន៍ស្រុកកំពង់សិលា កំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា នឹងបន្តបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីចាត់ការបន្ត៕
អត្ថបទ៖ ស៊ុយ ចាន់ធា
សូមចុចអាន៖ ទីតាំងកម្សាន្តជាច្រើនកន្លែង ត្រូវអាជ្ញាធរខណ្ឌច្បារអំពៅ ចុះផ្អាកបណ្ដោះអាសន្ន បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ថ្មីៗនេះ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


