ព័ត៌មានជាតិ
អ្នកជំនាញពន្យល់ពីកម្មវិធីជាតិជំនួយសង្គម និងអត្ថប្រយោជន៍នៃការប្រើប្រាស់បណ្ណ ប ស ស
នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំសន្និសីទសារព័ត៌មានស្តីពី “ការដាក់ឲ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមដល់គ្រួសារក្រីក្រ” ដែលមានការចូលរួមជាវាគ្មិនពីមន្ត្រីជំនាញមកពីក្រសួងចំនួន៣ គឺ៖ ក្រសួងផែនការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសង្គមកិច្ច អតិតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីធ្វើការពន្យល់បកស្រាយពាក់ព័ន្ធទៅនឹងជំនួយសង្គម ដោយមានការចូលរួមពីអ្នកសារព័ត៌មានចំនួន៦៨នាក់ មកពី៤៨អង្គភាព ក្រោមការសម្របសម្រួលពីលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា។

លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាគាំពារសង្គមបានថ្លែងថា ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដោយឈរលើក្របខ័ណ្ឌគោលនយោបាយជាតិជាក់លាក់មួយដែលបានបង្កើតឡើងចុងឆ្នាំ២០១៦ និងដើមឆ្នាំ២០១៧ ជារបត់ថ្មីមួយក្នុងការជំរុញការគាំពារសង្គម។
លោកថ្លែងបន្តថា ប្រព័ន្ធគាំពារសង្គម មានសមាសភាពធំចំនួនពីរគឺ ជំនួយសង្គម និងផ្នែកគាំពារសន្តិសុខសង្គម(ប.ស.ស) ដែលបច្ចុប្បន្នសន្តិសុខសង្គម (ប.ស.ស) កំពុងធ្វើប្រតិបត្តិការ ដោយប្រតិបត្តិករទោលឈ្មោះថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) National Social Security Fund។ លោកថ្លែងបន្តថា សន្តិសុខសង្គម(ប.ស.ស) មានលក្ខណៈសម្គាល់ចំនួន២គឺ៖ ១/ សន្តិសុខសង្គម៖ មិនមានកំណត់ក្រុមគោលដៅ បានន័យថា យើងចង់ធ្វើការពង្រីកគ្របដណ្តប់ផ្នែកសន្តិសុខសង្គម (ប.ស.ស)ឲ្យបានច្រើនជាអតិបរិមាបែបសកល(ច្រើនបំផុត ឬគ្រប់គ្នា)។ ២/ សន្តិសុខសង្គម៖ ស្ថិតក្រោមការគ្របដណ្តប់របបវិភាគទានជាប្រចាំខែចូលទៅក្នុងបេឡារួម ដើម្បីទទួលបានអត្ថប្រយោជន៍សេវារបបសន្តិសុខសង្គមចំនួន៣គឺ ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងសោធននិវត្តន៍។

ពាក់ព័ន្ធជំនួយសង្គមលោកពន្យល់ថា ថវិកាដែលត្រូវជួយជាថវិកាជាតិទាំងស្រុង ដែលបានមកពីថវិកាប្រមូលពន្ធរបស់រដ្ឋ និងត្រូវផ្តល់ទៅដល់ក្រុមគោលដៅជាក់លាក់ នៅក្នុងកាលៈទេសៈជាក់លាក់ បានន័យថា ការកំណត់លើគោលដៅចម្បងគឺ ត្រូវឈរលើមូលដ្ឋានកម្រិតជីវភាពក្រីក្រ ឬមិនក្រីក្រ ហើយបើសិនជាគ្រួសារទាំងនោះត្រូវបានវាយតម្លៃថាក្រីក្រ រដ្ឋនឹងចេញបណ្ណជូន ដែលបណ្ណនោះមានឈ្មោះថា បណ្ណសមធម៌។

បើតាមការលើកឡើងពីមន្ត្រីជំនាញបានឲ្យដឹងថា បច្ចុប្បន្នមានប្រជាពលរដ្ឋទូទាំងប្រទេសប្រមាណ ៨០មុឺនគ្រូសារ ឬស្មើប្រមាណ ៣,៥០០,០០០នាក់ (៣លាន ៥សែននាក់) បានទទួលបណ្ណសមធម៌ ហើយរហូតមកដល់ពេលនេះរាជរដ្ឋាភិបាលបានចំណាយថវិកាជាតិប្រមាណ ១,៣៣១ លានដុល្លារអាមេរិក ក្នុងការរ៉ាប់រងលើជំនួយសង្គម ចាប់តាំងពីជំងឺកូវីដ-១៩បានផ្ទុះឡើងនាពាក់កណ្តាលឆ្នាំ២០២០មក៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


