ព័ត៌មានជាតិ
សម្ដេចធិបតី៖ ក្រសួងផែនការត្រូវបន្តបង្កើនសមត្ថភាពមន្រ្តីរបស់ខ្លួនជាប្រចាំ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានផ្ដល់ការណែនាំ ដល់ ក្រសួងផែនការត្រូវ បន្តបង្កើនសមត្ថភាពមន្រ្តីរបស់ខ្លួនជាប្រចាំ។ ការថ្លែងនេះ ធ្វើឡើងខណៈ សម្ដេចធិបតី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ គឺជាឧបការណ៍ដ៏សំខាន់សម្រាប់អនុវត្តយុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១ ក៏ដូចជាគោលនយោបាយ និងរបៀបវារៈផ្សេងៗ សម្តេចសូមស្នើឱ្យក្រសួងផែនការ ពន្លឿនការរៀបចំផែនការយុទ្ធសាស្ត្រឱ្យបានទាន់ពេលវេលា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ការណែនាំបន្ថែមថា៖ “ក្រសួងផែនការត្រូវបន្តបង្កើនសមត្ថភាពមន្រ្តីរបស់ខ្លួនជាប្រចាំ ជាប់មិនដាច់សម្រាប់ការងារអង្កេត និងជំរឿន ចាំបាច់នានា ពិសេសគឺសមត្ថភាពផលិតទិន្នន័យញែក (Disaggregated data) ដែលនឹងប្រែក្លាយទិន្នន័យឱ្យទៅជាព័ត៌មានលម្អិត, ជាក់លាក់, គ្រប់គ្រាន់, ទាន់ពេល និង មានគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សម្រាប់រាជរដ្ឋាភិបាលប្រើប្រាស់ទាន់ពេល ក្នុងការវាយតម្លៃស្ថានភាពកំពុងកើតមាន, ការវិភាគរកបញ្ហា និងការឆ្លើយតប និងការលើកផែនការសម្រាប់អនាគតចំគោលដៅ”។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភប្រជាសាស្ត្រ និង ភាគលាភយេនឌ័រ ឱ្យបានជាអតិបរមា និង បញ្ចៀសបញ្ហាកង្វះកម្លាំងពលកម្ម និង ប្រជាជនវ័យចាស់ដែលច្រើនជាងប្រជាជនវ័យ ក្មេងនៅកម្ពុជាក្រោយឆ្នាំ ២០៥០, សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យក្រសួងផែនការ គិតគូរឱ្យបានល្អិតល្អន់ឡើងវិញអំពីនិន្នាការ ប្រជាសាស្ត្រ និងបម្រែបម្រួលរចនាសម្ព័ន្ធអាយុ ព្រមទាំងសេណារីយ៉ូ នៃយន្តការគាំទ្រសង្គមដល់យុវវយ និងគ្រួសារ, នៅពេលធ្វើបច្ចុប្បន្នភាពគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០។

គួរបញ្ជាក់ថា ក្រសួងផែនការ គឺជាសេនាធិការរបស់រាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ សម្របសម្រួល និងគ្រប់គ្រងការងារវិស័យផែនការ ស្ថិតិ និងប្រជាជន និងអភិវឌ្ឍន៍ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ក្រសួងផែនការមានភារកិច្ចដឹកនាំ រៀបចំ និងកំណត់ចក្ខុវិស័យគោលនយោបាយ យុទ្ធសាស្ត្រ ផែនការសកម្មភាព និងកម្មវិធីអាទិភាពសម្រាប់អភិវឌ្ឍទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃការអនុវត្ត, ការងារផលិត ចងក្រង និងគ្រប់គ្រងទិន្នន័យនិងស្ថិតិជាតិ តាមរយៈការធ្វើជំរឿន និងអង្កេត ព្រមទាំងផ្ដល់ការគាំទ្របច្ចេកទេសទាក់ទងការធ្វើអង្កេតតាមវិស័យ, និងសិក្សាស្រាវជ្រាវអំពីស្ថានភាពសង្គម-សេដ្ឋកិច្ច សង្គម-ប្រជាសាស្ត្រ សង្គម-វប្បធម៌ និងសង្គម-បរិស្ថាន។ល៕

-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ២៣ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


