Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី លើកទឹកចិត្តពលរដ្ឋយកកូនឱ្យបានច្រើន ដើម្បីបង្កើនប្រជាជនវ័យក្មេង

បានផុស

នៅ

ឱកាសអញ្ជើញបិទសន្និបាតរបស់ក្រសួងផែនការ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋយកកូនឱ្យបានច្រើន ដើម្បីបង្កើនប្រជាជនវ័យក្មេងរបស់កម្ពុជាឱ្យបានច្រើនថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញរបស់នាយករដ្ឋមន្ត្រីដូច្នេះ ដោយក្រសួងផែនការ បានព្យាករណ៍ឃើញថា កម្ពុជា នឹងមានប្រជាជនដែលមានវ័យចាស់ចាប់ផ្តើមមានចំនួនច្រើនជាងក្មេង នៅឆ្នាំ២០៥០។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា គោលនយោបាយជាតិប្រជាជន ឆ្នាំ២០១៦-២០៣០ គឺឈរលើគោលការណ៍ទទួលស្គាល់ និងគាំទ្រចំពោះសិទ្ធិគូរស្វាមីភរិយា និងបុគ្គលទាំងអស់ឱ្យមានសិទ្ធិជាមូលដ្ឋានក្នុងការសម្រេចចិត្តដោយសេរី និងទទួលខុសត្រូវលើចំនួនកូន និងការពន្យារកំណើត ក៏ពិត មែន ប៉ុន្តែសម្ដេចធិបតី លើកទឹកចិត្តដល់ប្រជាពលរដ្ឋគួរបង្កើនការយកកូនឱ្យបានច្រើនបន្ថែមទៀត។

សម្ដេចធិបតី ថ្លែងដូច្នេះថា៖ «ទោះជាយ៉ាងនេះក្ដី ខ្ញុំសូមលើកទឹកចិត្តដល់គូរស្វាមីភរិយា ដែលមានលទ្ធភាពសេដ្ឋកិច្ច គួរមានកូនច្រើនលើសពីចំនួនកំណត់ ដើម្បីជៀសវាងនូវហានិភ័យកង្វះពលកម្ម»

បើតាមការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺផ្អែកតាមលទ្ធផលជំរឿនប្រជាជនទូទៅ ឆ្នាំ២០១៩ បានបង្ហាញថា នៅឆ្នាំ២០៥០ កម្ពុជា មានប្រជាជនក្រោម១៥ឆ្នាំ ប្រហែល១៥.៥ភាគរយ ប្រជាជនមានអាយុ១៥ឆ្នាំ ដល់៦៤ឆ្នាំ មានប្រមាណ ៦៧.៥ភាគរយ និងប្រជាជនអាយុ៦៥ឆ្នាំឡើង មានប្រមាណ ១៧.១ភាគរយ។

​ក្នុងន័យនេះ សម្ដេចធិបតី បញ្ជាក់ដូច្នេះថា «នៅឆ្នាំ២០៥០ កម្ពុជា នឹងមានប្រជាជនក្នុងវ័យធ្វើការច្រើន ប៉ុន្តែប្រជាជនដែលមានវ័យចាស់ចាប់ផ្ដើមមានចំនួនច្រើនជាងវ័យក្មេងបណ្ដើរហើយ»។ តែយ៉ាងណាមិញ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអះអាងថា ការចាប់ផ្ដើមនូវចំនួនប្រជាជនវ័យចាស់នៅឆ្នាំ២០៥០នេះ គឺមិនទាន់ចោទជាបញ្ហាធ្ងន់ធ្ងរលើកង្វះពលកម្មនៅឡើយទេ ប៉ុន្តែត្រូវមានការយកចិត្តទុកដាក់លើកិច្ចការអាទិភាពមួយចំនួន ជាអាទិ៍ការពង្រឹងសមត្ថភាពជំនាញដល់យុវជន ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភប្រជាសាស្ត្រ និងនិងភាគលាភយេនឌ័រឱ្យបានជាអតិបរមា ដូចមាន​ចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម