Connect with us

កីឡា

ចន្ទរិទ្ធីគុន និង សុធា ឈ្នះខ្សែក្រវាត់គុនខ្មែរ ISKA ខណៈ អាលៀ ចាញ់មិនអស់ចិត្ត

បានផុស

នៅ

កីឡាករ​គុន​ខ្មែរ ប៊ុន សុធា និង​កីឡាករ​កម្ពុជា-ប្រេស៊ីល សែន ចន្ទរិទ្ធីគុន​ បាន​ឈ្នះ​ខ្សែ​ក្រវាត់ ISKA គុន​ខ្មែរ​ពិភព​លោក ប៉ុន្តែ​កីឡាករ​អ៉ីរ៉ង់​តំណាង​គុន​ខ្មែរ អាលៀ អាសហ្គា ត្រូវ​បាន​កាត់​ក្តី​ឲ្យ​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ទាំង​សោក​ស្តាយ​បំផុត។

ក្រោយ​ខក​ខាន​ឡើង​សង្វៀន​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​​កីឡាករ​ប្រេស៊ីល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ សែន​ ចន្ទរិទ្ធីគុន​ នៅ​តែ​មានសមត្ថភាព​ល្អ​តាម​រយៈ​រន្ទះ​ជើង​ទាត់ដ៏​ធ្ងន់ និង​ជង្គង់។ រូប​គេ​​ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ​លើ​កីឡាករ​​តួកគី ស៊ីណាន ឆាឡា ​ដើម្បី​​គ្រង​​ខ្សែក្រវាត់ ISKA គុនខ្មែរពិភពលោកទម្ងន់៧៥គីឡូក្រាម យប់ថ្ងៃអាទិត្យ ទី៧ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​យប់​ជា​មួយ​គ្នា​នេះ ប៊ុន សុធា បាន​តស៊ូ​ពី​ការ​ដុន​ដាប​ដើម​ទឹក​ទី​១​ដើម្បី​វាយ​បក​លើ​កីឡាករ​ម៉ាឡេស៊ី ​រហូត​ទទួល​បាន​ជ័យជម្នះ។ ចូល​ទឹក​ទី​១​ភ្លាម កីឡាករ​ម៉ាឡេស៊ី អ៊ូម៉ា រេដវូហ្វ ​ចូល​វាយ​ដោយ​បច្ចេកទេស​តាម​រយៈ​ការ​ទាត់ ជង្គង់ និង​កែង។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់ រូប​គេ​បាន​ទាត់​ពោះ​ ប៊ុន សុធា ឲ្យ​ស្រុត​ស្ទើរ​តែ​ដួល​ទៅហើយ ប៉ុន្តែ​អ្នក​លេង​គុន​ខ្មែរ​បាន​តស៊ូ និង​ចូល​បុក​កែង​ចុង​ទឹក​​ធ្វើ​ឲ្យ​កីឡាករ​ម៉ាឡេស៊ី​បែក​ឈាម។

នៅ​ទឹក​ទី២ ប៊ុន សុធា នៅ​តែ​ធ្វើ​បាន​ល្អ​តាម​រយៈ​ការ​វាយ​កែង និង​កណ្តាប់​ដៃ ហើយ​​ចូល​ទឹក​ទី​៣ រូប​គេ​​វាយ​​ឲ្យ​អាជ្ញា​កណ្តាល​រាប់ ​អ៊ូម៉ា វេដ វូហ្វ ៨​ម្តង។ ចប់​ការ​ប្រកួត ប៊ុន សុធា ទទួល​បាន​ជ័យជម្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ដើម្បី​គ្រង​ខ្សែក្រវាត់ ISKA គុនខ្មែរពិភពលោកទម្ងន់៥៧គីឡូក្រាម។

ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ ISKA មួយ​គូ​ទៀត​ទំនង​ជា​​ធ្វើ​ឲ្យ​អ្នក​គាំទ្រ និង​សាមី​ខ្លួន​កីឡាករ​សោក​ស្តាយ​មិន​ស្ទើរ​ទេ​នៅ​ពេល​កាត់​សេចក្តី​ឲ្យ​​ចាញ់​កីឡាករថៃ ផនសាវ៉ាន ជេអ័រ ​ដោយ​ពិន្ទុ។

នៅ​ទឹក​ទី១ កីឡាករ​ចាស់​វស្សា​ថៃ ផនសាវ៉ាន ធ្វើ​បាន​ល្អ​តាម​រយៈ​ការ​វាយ​កណ្តាប់​ដៃ កែង និង​ទាត់ នៅ​ពេល​ប្តូរ​កណ្តាប់​ដៃ​ជា​មួយ​​កីឡាករអ៉ីរ៉ង់ អាលៀ អាសហ្គា ​ដែល​បាន​ដួល​​ច្រើន​លើក ប៉ុន្តែ​នៅ​ទឹក​ទី​២ កីឡាករ​អ៉ីរ៉ង់​​វ៉ៃ​តំណាង​​គុន​ខ្មែរ​​មិន​បាន​ប្តួរ​​កណ្តាប់​ដៃ​ដូច​ទឹក​ទី១​ទេ។ រូប​គេ​បាន​ចេញ​កណ្តាប់​ដៃ​ និង​ទាត់​មួយ​ៗ​តាម​បច្ចេកទេស។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​បំផុត​នោះគឺ រូប​គេ​បាន​វាយ​កណ្តាប់​ដៃ​ស្តាំ​ឲ្យ​កីឡាករ​ថៃ​ដួល​អុកគូថ ប៉ុន្តែ​ក្រោក​វិញ​យ៉ាង​លឿន​ដែល​​ធ្វើ​ឲ្យ​អាជ្ញា​កណ្តាល​មិនរាប់។ នៅ​ចុង​ទឹក​ទី​៣ អាលៀ ​​បាន​វាយ​កណ្តាប់​ដៃ​​យ៉ាង​ល្អ​លើផ្ទៃ​មុខ​​​ ផនសាវ៉ាន ស្ទើរ​ដួល​ទៅ​ហើយ ប៉ុន្តែ​បាន​​ខ្សែ​រេញ​​នៅ​ជាប់​ខ្នង​ធ្វើ​ឲ្យ​រូប​គេ​ពង្រឹង​ស្មារតី​បាន​មុន​ពេល​ចប់​ទឹក។

និយាយ​រួម អាលៀ អាសហ្គា មានប្រៀប​នៅ​ទឹក​ទី​២ និង​ទី​៣ ខណៈ​កីឡាករ​ថៃ​មាន​ប្រៀប​នៅ​ទឹក​ទី​១ ប៉ុន្តែ​​ចៅ​ក្រម​ទាំង​៥​រូប​បាន​កាត់​សេចក្តី​ឲ្យ​កីឡាករ​ ផនសាវ៉ាន ទទួល​បាន​ជ័យជម្នះ​ដើម្បី​ក្លាយ​ជាកីឡាករបរទេសទី១​ឈ្នះខ្សែក្រវាត់ ISKA គុនខ្មែរពិភពលោកទម្ងន់៦៥គីឡូក្រាម។

សម្រាប់​លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​រិះ​គន់​ចំពោះ​ការ​កាត់​សេចក្តី​របស់​ចៅ​ក្រម។

គិត​រហូត​ដល់​ពេល​នេះ ​កីឡាករ​គុន​ខ្មែរ​៤​​រូប​​បាន​ឈ្នះ​​​ខ្សែ​ក្រវាត់ ISKA ក្នុង​នោះ​មាន​អតីត​កីឡាករ វ៉ន វីវ៉ា ​បាន​ឈ្នះ​កាល​ពី​ឆ្នាំ​២០០៨ ដែល​រក្សា​ទុក​ដល់​បច្ចុប្បន្ន។ អតីត​អ្នក​ប្រដាល់ មាស ចន្ថា ក៏​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​​​នេះ​ក្នុង​ឆ្នាំ​២០០៨ ប៉ុន្តែ​បាន​របូត​ទៅ​វិញ​នៅ​ឆ្នាំ​២០១២។ ឥឡូវ​នេះ សែន ចន្ទរិទ្ធីគុន​ និង ប៊ុន សុធា ​បាន​ឈ្នះ​នៅ​ឆ្នាំ​២០២៤៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​បុរស​ម្នាក់ ពាក់ព័ន្ធ​ករណី​យក​ពូថៅ​វាយ​​អតីត​ប្រពន្ធ និង​អតីត​ម្ដាយក្មេក នៅ​ស្រុក​កងមាស

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ និង​ ក្រសួង​ប្រៃសណីយ៍ ចុះ​អនុស្សរណៈ​កិច្ច​សហប្រតិបត្តិការ​ដាក់​ឱ្យ​ប្រើ​ថ្នាល​ផ្ទៀងផ្ទាត់​ឯកសារ (verify.gov.kh) និង​ជំរុញ​ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជីថល

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឧកញ៉ា អ៊ឹង វណ្ណ​ម៉ៅ ក្លាយជា​ប្រធាន សភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​ អាណត្តិ​ទី៣ លើក​ទី​១ ក្រោយពី​មានការ​បោះឆ្នោត​ពេញ​១​ថ្ងៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

របាយការណ៍របស់សហជីព និងអង្គការសង្គមស៊ីវិលឯករាជ្យ ត្រូវតែមានលក្ខណៈវិទ្យាសាស្ត្រ មិនលំអៀង និងមានភាពជាតំណាងគ្រប់គ្រាន់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ

សន្តិសុខសង្គម២០ ម៉ោង មុន

អ្នកឧកញ៉ា ជា រតនា គាំទ្រការរិះគន់លើបុគ្គលជាឧកញ៉ាប្រព្រឹត្តខុសច្បាប់តែស្នើកុំរិះគន់ទៅលើគោរមងារ

សន្តិសុខសង្គម១១ ម៉ោង មុន

ព័ត៌មានបឋម! ជនមិនស្គាល់មុខចាក់សម្លាប់​យុវជនម្នាក់នៅផ្ទះជួលជាន់ទី៣

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការវាយប្រហារភេរវកម្មបណ្តាក់គ្នាដ៏រន្ធត់នៅរុស្ស៊ី ផ្តាច់ជីវិតមនុស្សរាប់សិបនាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ជួន ណារិន្ទ បញ្ជាឱ្យហៅគ្រូមន្តអាគមយកកាំភ្លើងពោះខ្លួនឯងមកសួរនាំ ទោះសាមីខ្លួនសុំទោសជាសាធារណៈ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ធម្មយាត្រា Hajj ក្រោមកម្តៅថ្ងៃជិត ៥២អង្សា, មនុស្សស្លាប់កើនដល់ជាង ១ ៣០០នាក់

Sokha Hotels

ព័ត៌មានពេញនិយម