សន្តិសុខសង្គម
ភ្លើងឆេះព្រៃរបោះ និងចម្ការស្វាយជាង៣០ហិកតា នៅបាត់ដំបង
ចម្ការស្វាយទំហំប្រមាណ ៨០ហិកតា ត្រូវបានអណ្ដាតភ្លើងឆាបឆេះ និងរោលរាលអស់ប្រហែល៤០% ស្មើនឹងជាង៣០ ហិកតា ដែលបច្ចុប្បន្នសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលហេតុនៅឡើយ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា អគ្គិភ័យដែលឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើព្រៃរបោះ និងដំណាំស្វាយនោះបានកើតឡើងកាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៤និង៤៥នាទីល្ងាច ស្ថិតនៅចំណុចស្រែព្រីង ក្នុងភូមិធ្ង័រ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។
ចម្ការស្វាយខាងលើនេះជារបស់ឈ្មោះ ឡុង សយសុធី ភេទប្រុស រស់នៅក្រុងបាត់ដំបង មានទំហំប្រមាណ៨០ហិកតា ឆេះអស់ប្រហែល៤០% ដោយសមត្ថកិច្ចខេត្តបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង រថយន្តស្រុកបាណន់១គ្រឿង និងរថយន្តស្រុករតន:មណ្ឌល១គ្រឿង ប៉ុន្តែពេលទៅដល់បានដើរមើលស្ថានភាពផ្លូវមានព្រៃស្តុក ផ្លូវចង្អៀត មិនអាចចូលបាន ហេតុនេះទើបមិនបានប្រើប្រាស់ទឹកទេ ប៉ុន្តែសមត្ថកិច្ច និងអាជ្ញាធរបានរកត្រាក់ទ័រមកឈូសទប់ស្កាត់កុំអោយភ្លើងឆេះរាលបន្តទៅទៀត ដោយប្រតិបត្តិការនេះត្រូវបានបញ្ចប់នៅវេលាម៉ោង៨និង៣០នាទីយប់។ ឯមូលហេតុមិនច្បាស់លាស់រង់ចាំស្រាវជ្រាវបន្ត៕
អត្ថបទ៖ សោ និយមរ័ត្ន




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


