Connect with us

ព័ត៌មានអន្ដរជាតិ

ការស្ទង់មតិ ៖ សង្ក្រាន្តឆ្នាំនេះ ប្រជាជន ថៃ រាងពិបាកចាយវាយ ព្រោះម្នាក់ៗសុទ្ធតែជាប់បំណុលគេច្រើន

បានផុស

នៅ

យោងតាមការស្ទង់មតិមួយកាលពីថ្ងៃទី០៨​​ ខែមេសា​​ ចុះផ្សាយដោយ thaipbs បានរកឃើញថា មនុស្សកាន់តែច្រើននឹងធ្វើដំណើរក្នុងអំឡុងពិធីបុណ្យសង្ក្រាន្តឆ្នាំនេះជាងឆ្នាំមុន ប៉ុន្តែពួកគេនឹងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចំណាយ ដោយសារតែថ្លៃចំណាយការរស់នៅប្រចាំថ្ងៃ និងជំពាក់បំណុលគេច្រើន។

ការស្ទង់មតិដែលធ្វើឡើងដោយមជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ច និងធុរកិច្ចនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានវាយតម្លៃមតិរបស់មនុស្សចំនួន ១,២៨០ នាក់ក្នុងមុខរបរផ្សេងៗគ្នា ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ៣០ ខែមីនា រហូតដល់ទៅ ៦៦% នៃអ្នកឆ្លើយសំណួរបាននិយាយថា ពួកគេមានបំណងប្រារព្ធពិធីបុណ្យសង្ក្រាន្ត ដោយការធ្វើបុណ្យ, ៤២%, ការគោរពដល់ចាស់ឬសាច់ញាតិ ៤១.៦%, ការលេងជះទឹកគ្នាទៅវិញទៅមក​ និងនៅក្នុងពិធីជប់លៀង ត្រឹម ៣៩.២% ។

ទន្ទឹមនោះផងដែរ ជាងពាក់កណ្តាលនៃអ្នកឆ្លើយសំណួរបាននិយាយថា ពួកគេនឹងធ្វើដំណើរ ប៉ុន្តែភាគច្រើននៅក្នុងខេត្តរៀងៗខ្លួន ២៦% បាននិយាយថាពួកគេនឹងស្នាក់នៅផ្ទះ ១០.៦% បាននិយាយថាពួកគេនឹងធ្វើដំណើរទៅខេត្តផ្សេងទៀត។

គោលដៅទេសចរណ៍ក្នុងស្រុកដែលពេញនិយមបំផុតគឺ ឈុនបុរី, អយុធ្យា, រ៉ាយ៉ុង, សុខោទ័យ, ឈៀងម៉ៃ, នគររាជសីម៉ា, ភូកេត, ក្រាប៊ី, នគរស៊ីធម្មរាត និងបាងកក។ ការចំណាយធ្វើដំណើរក្នុងស្រុកជាមធ្យមក្នុងមួយម្ដងត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៦,៤២៥បាត (១៧៥ ដុល្លារអាមេរិក) ខណៈដែលការចំណាយលើការធ្វើដំណើរក្រៅប្រទេសជាមធ្យមត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៤០,១២៩បាត ក្នុងមួយដំណើរកម្សាន្តម្ដង។

ដោយឡែក លោក Thanawat Pholvichai ទីប្រឹក្សាមជ្ឈមណ្ឌលព្យាករណ៍ និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ បាននិយាយថា ការចំណាយរបស់ភ្ញៀវទេសចរបរទេស និងក្នុងស្រុកក្នុងអំឡុងពេលពិធីបុណ្យក្នុងខែនេះ ត្រូវបានគេប៉ាន់ស្មានថាមានចន្លោះពី ១៤០ ពាន់លាន ទៅ ២០០ ពាន់លានបាត។

លោក​បាន​បន្ត​ថា សង្ក្រាន្ត​ឆ្នាំ​នេះ​ទំនង​ជា​មាន​ភាព​រស់​រវើក ហើយ​ព្រឹត្តិការណ៍​បុណ្យ​នានា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្កើត​ការ​ចំណាយ​កើន​ឡើង ដោយ​លោក​បាន​បន្ថែម​ថា ​ក្នុង​ខែ​មេសា​តែ​ឯង ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ៣.២ លាន​នាក់​ត្រូវ​បាន​រំពឹង​ថា​នឹង​មក​លេង​ប្រទេស​ថៃ។ លោក​ក៏ប៉ាន់​ប្រមាណ​ទៀតថា ពិធីបុណ្យ​សង្ក្រាន្ត​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ពី ២,០១% ទៅ ២,៥០% ឯណោះ៕

សូមជម្រាបជូនថា ពិធីបុណ្យសង្រ្កាននឹងត្រូវប្រារព្ធឡើងនៅទូទាំងប្រទេសថៃក្នុងរយៈពេល ២១ ថ្ងៃ ជាពិសេសរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី ១២-១៦ ខែមេសា ដើម្បីសម្គាល់ថា ​វាត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីដោយអង្គការអប់រំ វិទ្យាសាស្ត្រ និងយូណេស្កូ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖​ សាង ស្រីល័ក្ខ

ចុចអាន៖បុរសថៃ ដាច់សរសៃឈាមខួរក្បាលស្លាប់ ព្រោះផឹកស្រា ទាំងពេលមេឃកំពុងក្តៅខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ទេសចរណ៍​ ប្ដេជ្ញាចិត្ត​ជំរុញ​កំណើន​ទេសចរណ៍​ក្នុង​ខេត្តមណ្ឌលគិរីទ្វេដង ដើម្បី​លើកស្ទួយ​ការ​អភិវឌ្ឍ​​មូលដ្ឋាន

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រៃឡង់​នៅ​ចំណុច​ដែន​ជម្រក​ស្រែវាល ស្រុកឆែប ត្រូវ​បាន​ទន្ទ្រាន​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

អ្នក​មាន​សំណាង​ពី​ក្រុមហ៊ុនទឹកត្រចៀកកាំ ចេ.រ៉ូយ៉ាល់ ញញឹមបិទមាត់មិនជិត

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តស្វាយរៀង ប្រាប់ឱ្យអាជ្ញាធរបន្តបង្កើនការយកចិត្តទុកដាក់ក្នុងការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ

ព័ត៌មានជាតិ១០ ម៉ោង មុន

ជ្រោះថ្មតយ ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ក្នុងខេត្តរតនគិរី

ចរាចរណ៍១១ ម៉ោង មុន

ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី៖ សង្គ្រាមត្រូវចប់តាំងពីដំបូងមកម្ល៉េះ តែអ៊ុយក្រែន មិនព្រមចរចាសោះ!

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ចប់ការចរចានៅតួកគីភ្លាម, ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុប៤ប្រទេស ទាញទូរស័ព្ទ call ទៅ ត្រាំ ភ្លែត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

លោក គីម អំពាវនាវ​ឲ្យ​កង​កម្លាំង​កូរ៉េ​ខាង​ជើង​ពន្លឿន​ការ​រៀបចំ​សម្រាប់​​ព្រឹត្តិការណ៍​សង្រ្គាម

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

តើវៀតណាម និយាយអ្វីខ្លះ ជុំវិញសមយុទ្ធ «នាគមាស» កម្ពុជា-ចិន?

Sokha Hotels

ព័ត៌មានពេញនិយម