ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស. ជំរុញផ្តល់សេវាឱ្យលឿនរហ័ស ស្របតាមកំណែទម្រង់ថ្មី
មន្ត្រីជាន់ខ្ពស់ ប.ស.ស. បានជំរុញឱ្យថ្នាក់ដឹកនិងមន្ត្រី ប.ស.ស. នៅទូទាំងប្រទេស ត្រូវពង្រឹងការផ្តល់សេវាជូនដល់សមាជិករបស់ខ្លួន ឱ្យកាន់តែមានភាពរហ័សទាន់ពេលវេលា ឆ្លើយយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមកំណែទម្រង់ថ្មីរបស់រាជរដ្ឋាភិបាល និងការកើនឡើងជាបន្ដបន្ទាប់របស់សមាជិក ប.ស.ស. ។

នៅក្នុងប្រជុំពិភាក្សាពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមជាមួយថ្នាក់ដឹកនាំ ១១ នាយកដ្ឋាន និង ១ អង្គភាព និងសាខា ប.ស.ស. ទូទាំងប្រទេស នៅថ្ងៃទី២៩ ខែមករា នេះ លោក ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ការអនុវត្តការងាររបស់ ប.ស.ស. មានភាពមមាញឹកជាខ្លាំង ពិសេសគោលនយោបាយអាទិភាពថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញជាបន្ដបន្ទាប់ និងបានផ្ដល់ផលប្រយោជន៍ជាច្រើនជូនប្រជាពលរដ្ឋ ជាហេតុនាំឱ្យការចុះឈ្មោះជា សមាជិក ប.ស.ស. មានការកើនឡើងយ៉ាងច្រើន។

លោកអគ្គនាយកស្តីទី បានបន្ដថា ទន្ទឹមនឹងការកើនឡើងរបស់ សហគ្រាស គ្រឹះស្ថាន និងចំនួនសមាជិក ប.ស.ស. នាពេលនេះ ដើម្បីបំពេញតម្រូវការក្នុងការផ្ដល់សេវាជូនសមាជិកឱ្យបានទាន់ពេលវេលា តម្រូវឱ្យថ្នាក់ដឹកនាំអង្គភាព និងបុគ្គលិក ប.ស.ស. ទាំងអស់មានការយោគយល់ នឹងភាពអំណត់ខ្ពស់ក្នុងការបំពេញការងារ ជាពិសេសខិតខំយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈមួយនេះ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា ស្របទៅតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំ៕


អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


