ព័ត៌មានជាតិ
ចូលឆ្នាំខ្មែរ៣ថ្ងៃ ភ្ញៀវទេសចរជាង៥លាននាក់បានចូលរួមលេងកម្សាន្តនៅខេត្តកំពង់ចាម
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជាង៥លាននាក់ បាននាំគ្នាមកលេងកម្សាន្តសង្ក្រាន្តកំពង់ចាម និងនៅតាមរមណីយដ្ឋាននានាក្នុងខេត្ត រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

លោក ស៊ាន សុគុណ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បានឲ្យដឹងថា នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៤ ខេត្តកំពង់ចាមទទួលបានភ្ញៀវទេសចរ ដែលមកទស្សនានៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបទាំងបីថ្ងៃ មានចំនួនប្រមាណជាង៥លាន២៣ម៉ឺននាក់។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម បញ្ជាក់ទៀតថា ចំនួនភ្ញៀវទេសចរមកលេងកម្សាន្តសង្ក្រាន្តកំពង់ចាមថ្ងៃទី១៤ មានចំនួន៖ ១លាន៥៣ម៉ឺន នាក់ , ថ្ងៃទី១៥ មានចំនួន១លាន៨៣ម៉ឺននាក់ និងថ្ងៃទី១៦ មានចំនួន១លាន៩០ម៉ឺន នាក់។ ភាគច្រើន ប្រជាពលរដ្ឋ និងអ្នកទេសចរ តែងតែមកលេងកម្សាន្តនៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាន នានាដូចជា ៖ រមណីយដ្ឋានទឹកឆា, រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា,រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ, រមណីយដ្ឋានបែមប៊ូរីសត ,រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី,រមណីយដ្ឋាននគរបាជ័យ ,រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ,រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន,អាហារដ្ឋានស្មៅទន្លេ,ក្រុងកំពង់ចាម, ភ្ញៀវមកចូលរួមទស្សនាការប្រគុំតន្ត្រី របស់ក្រុមហ៊ុនស្រាបៀវឌ្ឍនៈ ,ភ្ញៀវមកលេងកំសាន្តទីលានមុខសាលាខេត្តកំពង់ចាម ហេីយចំពោះ ភ្ញៀវស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារផងដែរ។

ទន្ទឹមនឹងនេះដែរ ចំពោះបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅថ្ងៃសង្ក្រាន្តទាំងបីថ្ងៃ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំនេះវិញ គឺពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ពោលគឺ គឺអាស្រ័យដោយ ការរៀបចំរបស់ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងបានដាក់កម្លាំងយាមកាម នៅក្នុងមូលដ្ឋាន ដើម្បីបង្កលក្ខណៈសប្បាយរីករាយដល់ប្រជាពលរដ្ឋទូទៅ នៅគ្រប់មជ្ឈដ្ឋាន៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


