ព័ត៌មានជាតិ
កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ជួយ ពលរដ្ឋកម្ពុជា ទទួលបាន ទាំងជំនាញបច្ចេកទេសវិជ្ជាជីវៈ និងចំណូល
លោកអគ្គស្នងការ នៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍របស់កូរ៉េខាងត្បូង លើកឡើងថា កិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ជួយ ពលរដ្ឋកម្ពុជា ទទួលបានទាំងជំនាញបច្ចេកទេសវិជ្ជាជីវៈ និងចំណូល ដើម្បីកែលម្អជីវភាពគ្រួសារ។

ការលើកឡើងនេះ ក្នុងជំនួបទ្វេភាគី រវាង លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង លោក LEE Jaeyoo (លី ជេយូ) អគ្គស្នងការ នៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍ នៃក្រសួងយុត្តិធម៌របស់សាធារណរដ្ឋកូរ៉េ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ ម្សិលមិញ។
នៅជំនួបនោះដែរ លោក ហេង សួរ បានថ្លែងអំណរគុណចំពោះ លោក LEE Jaeyoo (លី ជេយូ) ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការគាំទ្រយ៉ាងល្អចំពោះវិស័យការងារ នៃប្រទេសទាំងពីរ ប្រកបដោយផ្លែផ្កាសម្រាប់ប្រជាជាតិទាំងសងខាង។

ជាមួយនោះ លោក ហេង សួរ ក៏បានគូសបញ្ជាក់ពីចំណង នៃកិច្ចសហការដ៏ល្អរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ចាប់តាំងពីឆ្នាំ ២០០៧ ដែលបាននិងកំពុងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋទាំងសងខាង។ ក្នុងនោះ លោករដ្ឋមន្ត្រី លើកឡើងថា តាមរយៈកិច្ចគាំទ្រ នៃសហប្រតិបត្តិការដ៏ល្អនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយខេត្ត ក្រុង ស្រុក របស់សាធារណរដ្ឋកូរ៉េ ចំនួន ២៦ ផ្សេងគ្នា កំពុងដំណើរការដោយរលូន និងទទួលបានការស្វាគមន៍ពីប្រជាពលរដ្ឋ។
ទន្ទឹមនោះដែរ លោកអគ្គស្នងការ នៃអគ្គស្នងការដ្ឋានអន្តោប្រវេសន៍របស់កូរ៉េខាងត្បូង បានលើកឡើងថា «កិច្ចសហប្រតិបត្តិការនេះ បានជួយបំពេញតម្រូវការខ្វះខាតក្នុងខ្សែចង្វាក់ផលិតកម្មដែលជាតម្រូវការសេដ្ឋកិច្ចរបស់សាធារណកូរ៉េ ទន្ទឹមនឹងនេះ ពលរដ្ឋកម្ពុជា ក៏ទទួលបានទាំងជំនាញបច្ចេកទេសវិជ្ជាជីវៈ និងចំណូល ដើម្បីកែលម្អជីវភាពគ្រួសារផងដែរ»។

គួរជម្រាបថា តាមរយៈជំនួបទ្វេភាគីនេះ ភាគីទាំងពីរ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីជំរុញកាន់តែប្រសើរឡើង នៃវិស័យការងារកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងពង្រីកឱកាសទីផ្សារការងារសម្រាប់ពលរដ្ឋកម្ពុជា៕
អត្ថបទ ៖ ពិសី
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


