ព័ត៌មានជាតិ
ព្រះចៅស៊ុលតង់ នឹងយាងមកកម្ពុជា ដើម្បីតែស្រស់ស្រូបអាហារពេលព្រឹកជាមួយប្អូនធម៌ គឺសម្ដេចតេជោ
តាមសំណេរលើទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃសៅរ៍ នេះ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ប្រសិនពុំមានការផ្លាស់ប្តូទេនៅយប់ថ្ងៃ២៩មេសាខាងមុខនេះព្រះមហាក្សត្រប្រុយណេ ព្រះចៅស៊ុលតង់ ហាស់សាណាស់ ប៊ុលគីយ៉ាស់ ព្រះអង្គនិងយាងមកដល់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន ជាប្អូនធម៌របស់ព្រះចៅស៊ុលតង់ បានឱ្យដឹងថា សម្ដេចនឹងទៅទទួលព្រះមហាក្សត្រប្រុយណេរូបនេះ ដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួចសម្ដេចនឹងធ្វើដំណើរដោយផ្ទាល់ជូនព្រះបងធម៌សម្ដេចទៅកន្លែងស្នាក់នៅ។ សម្ដេចតេជោ បានសរសេរដូច្នេះថា “ខ្ញុំនិងទៅទទួលព្រះអង្គនៅព្រលានយន្តហោះដោយផ្ទាល់ និងរួមដំណើរជាមួយគ្នាមកកាន់សណ្ឋាគារ”។
សម្ដេចតេជោ ហ៊ុន សែន បានពន្យល់ថា ករណីសម្ដេចទៅទទួលបងធម៌សម្ដេចដោយផ្ទាល់បែបនេះ មិនមែនជារឿងចម្លែកទេរវាងព្រះអង្គជាមួយសម្ដេច ត្បិតព្រោះកាលពីឆ្នាំ២០១១ពេលដែលសម្ដេចធ្វើដំណើរទៅប្រុយណេ ព្រះចៅស៊ុលតង់រូបនេះ បានបើករថយន្តដោយអង្គឯងមកទទួលសម្ដេចនៅព្រលានយន្តហោះរួចក៏ជូនទៅសណ្ឋាគារ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាឱ្យដឹងថា គោលបំណងទស្សនកិច្ចរបស់ព្រះមហាក្សត្រប្រុយណេ គឺមក
ស្រស់ស្រូបពេលព្រឹកជាមួយសម្ដេច ដែលបានរាប់អានសម្ដេចតេជោ ដូចប្អនពៅ។
ក្រៅពីមកកម្ពុជា ដើម្បីស្រស់ស្រូបអាហារពេលព្រឹក ព្រះចៅស៊ុលតង់ ហាស់សាណាល់ ពុំមានជំនួបផ្លូវការណាមួយកើតឡើងឡើយ តែការស្រស់ស្រូបពេលព្រឹក ថ្ងៃទី៣០ ខែមេសា ខាងព្រះអង្គមានព្រះអង្គម្ចាស់ម៉ាទីនដែលជាព្រះរាជ្យបុត្រ។
ចំណែកឯខាងសម្ដេចតេជោមានកូនប្រុសទាំងបីគឺ សម្ដេចធិបតី ហ៊ុន ម៉ាណែត
ឯកឧត្ដម ហ៊ុន ម៉ានិត និងឯកឧត្ដម ហ៊ុន ម៉ានី។

បន្ទាប់ពីបញ្ចប់ការស្រស់ស្រូបអាហារពេលព្រឹករួចរាល់ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នឹងដង្ហែរជូនដំណើរព្រះចៅស៊ុលតង់ ដោយផ្ទាល់មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។
សម្ដេចតេជោ ថ្លែងអះអាងដូច្នេះ “ក្រោយការស្រស់ស្រូបខ្ញុំនឹងដង្ហែព្រះអង្គទៅព្រលានយន្តហោះដើម្បី
ព្រះយាងនិវត្តន៍ទៅកាន់ប្រទេសវិញ”។
គួរជម្រាបជូនបន្តិចថា សម្ដេចតេជោ បានរាប់អានព្រះចៅស៊ុលតង់ ជាបងធម៌ រាប់អានលោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា ជាបងប្អូនធម៌៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


