ព័ត៌មានជាតិ
សម្ដេចធិបតី៖មហាសេដ្ឋី ពុង ឃាវសែ ចង់ឱ្យកូនខ្មែរធ្វើព្រលានយន្តហោះថ្មីដំណាក់កាលទី២ខ្លួនឯង លែងពឹងបរទេសទាំងស្រុង
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលាតត្រដាងពីបំណងរបស់លោកអ្នកឧកញ៉ា ពុង ឃាវសែ ដែលជាអ្នកគ្រប់គ្រងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅថា លោកអ្នកឧកញ៉ា មានបំណងចង់ឱ្យកូនខ្មែរមានសមត្ថភាពធ្វើក្នុងការសាងសង់អាកាសយានដ្ឋានលំដាប់ថ្នាក់4F ដំណាក់កាលទី២ ដោយខ្លួនឯង លែងចាំបាច់ពឹងលើអ្នកជំនាញការបរទេសទាំងស្រុងដូចដំណាក់កាលទី១ ដែលបច្ចុប្បន្នកំពុងសាងសង់ និងសាងសង់រួចនៅចុងឆ្នាំ២០២៤នេះ។

សម្ដេចធិបតី បានលាតត្រដាងបំណងរបស់អ្នកជំនួញអាត់កឺបែបនេះ ក្នុងឱកាសសំណេះសំណាលជាមួយសមាគម សហជីព កម្មករសេដ្ឋកិច្ចក្រៅប្រពន្ធ័ និង សមាគមន៍បុគ្គលិកសិក្សា អបអរសាទរខួបលើកទី១៣៨ទិវាពលកម្មអន្តរជាតិនៅជ្រោយចង្វា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។
សម្ដេចធិបតី បានអះអាងថា ដើម្បីសម្រេចបំណងដែលចង់ឱ្យកូនខ្មែរមានសមត្ថភាពសាងសង់អាកាសយានដ្ឋានថ្មីដោយខ្លួនឯង លោកអ្នកឧកញ៉ា បានគិតគូររួចជាស្រេចតាំងពីមុនពេលសាងសង់មកម៉្លេះ ពោលគឺក្នុងពេលសាងសង់អាកាសយានដ្ឋានដំណាក់កាលទី១នេះ លោក ពុង ឃាវសែ បានបញ្ជូនវិស្វករខ្មែរឱ្យបំពេញការងារក្នុងការដ្ឋានជាមយជំនាញការមកបីក្រៅប្រទេស ដោយធ្វើលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ដូច្នេះថា « ពេលដែលធ្វើដំណាក់កាលទី១ គាត់(លោកអ្នកឧកញ៉ា ពុង ឃាវសែ)បានបញ្ជូនវិស្វករខ្មែរ ពីក្រុមហ៊ុនគាត់ក៏ដោយ មកធ្វើការជាមួយវិស្វករបរទេស ដើម្បីធ្វើទាំងប្រព័ន្ធភ្លើង ទាំងប្រព័ន្ធអីទាំងអស់ ហើយគាត់គិតថាថ្ងៃក្រោយបើសិនជាធ្វើស្លាបមួយចំហៀងទៀតយើងនឹងពឹងផ្អែកទៅលើវិស្វករ និងជំនាញខ្មែរយើងច្រើនជាងពីក្រៅប្រទេសដូចដំណាក់កាលទី១»។
សម្ដេចប្រមុខរាជរដ្ឋាភិបាលបានអះអាងថា រាល់ពេលសាងសង់គម្រោងធំៗនីមួយៗ រដ្ឋតែងតែគិតគូរពីការដាក់បញ្ចូលនូវវិស្វករឱ្យចូលរួមធ្វើការជាមួយអ្នកជំនាញវិស្វករមកពីក្រៅប្រទេស ក្នុងគោលដៅដើម្បីទៅថ្ងៃអនាគតកម្ពុជា នឹងធ្វើគម្រោងធំៗ ដោយប្រើប្រាស់ធនធនជាតិសុទ្ធសាធលែងចាំបាច់ ពឹងបរទេសដោយខ្វះមិនបានតទៅទៀត។

គួរជម្រាបជូនថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ គឺបែងចែកជាបីដំណាក់កាល។ ដំណាក់កាលទី១ សាងសង់ចាប់ពីឆ្នាំ២០២០ ដល់២០២៤ នឹងដាក់ ឱ្យប្រើប្រាស់ផ្លូវការនៅឆមាសទី១ ឆ្នាំ២០២៥ ដោយអាចអនុញ្ញាតឱ្យយន្តហោះខ្នាតធំដូចជា Airbus A380-800 និង Boeing 747-800 ចុះចូលចតបានដោយសេរី ជាមួយនឹងសមត្ថភាពទទួលអ្នកដំណើរបានចំនួន១០លាននាក់។ ដំណាក់កាលទី២ សាងសង់ចាប់ពីឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ក្រោយសាងសង់រួច មានលទ្ធភាពទទួលអ្នកដំណើរចំនួន៣០លាននាក់ក្នុងមួយឆ្នាំ ចំណែកដំណាក់ទីបី និងសាងសង់ក្រោយឆ្នាំ២០៥០ ក្រោយធ្វើរួចមានសមត្ថភាពទទួលអ្នកដំណើរ៥០លាននាក់ក្នុងមួយឆ្នាំ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


