ព័ត៌មានជាតិ
ត្រឹម៥ថ្ងៃមានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍២០កុម្ភៈកើនឡើងដល់ជិត១៤០នាក់
គ្រាន់តែក្នុងរយៈពេល៥ថ្ងៃប៉ុណ្ណោះមានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានកើនឡើងរហូតដល់ជិត១៤០ករណី ភាគច្រើនជាជនជាតិចិនក្នុងនោះមាន៣ករណីមានមេរោគកូវីដ១៩បម្លែងខ្លួនថ្មី។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលដែលចេញផ្សាយនៅព្រឹកថ្ងៃទី២៤កុម្ភៈនេះ បានឲ្យដឹងថាករណីឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានការកើនឡើងជាបន្តបន្ទាប់មិនមានការថមថយទេ ពោលគឺចាប់ពីថ្ងៃទី២០រហូតដល់ថ្ងៃទី២៤ កុម្ភៈនេះ មានអ្នកឆ្លងចំនួន១៣៧នាក់ ស្រី៧១នាក់និងបុរស៦៦នាក់។

ជាក់ស្តែងនៅព្រឹកនេះ ក្នុងចំណោមអ្នកឆ្លងថ្មី៤០នាក់ ក្នុងនោះមាន៣៨នាក់ភាគច្រើនជាជនជាតិចិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
លោក ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថាព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ មានលក្ខណៈស្មុគស្មាញនិងស៊ាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកាដែលបានបិទបញ្ចប់កន្លងទៅដោយសារវាមានការចម្លងទ្រង់ទ្រាយធំនិងលឿនរហ័សជាងមុនដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធត្រូវរួមសាមគ្គីគ្នាឲ្យបានរឹងមាំដើម្បីទប់ស្កាត់ជំងឺកូវីដ១៩កុំឲ្យឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ។
ចំណែកលោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្ទុះជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ព្រោះអាចនឹងផ្ទុះខ្លាំងចូលសហគមន៍នៅពេលខាងមុខ។
ថ្លែងក្នុងសន្និសីទកាសែតកាលពីម្សិលមិញ នៅទីស្តីការក្រសួងលោកស្រីបានឲ្យដឹងថា មេរោគកូវីដ១៩ បានកំពុងមានការបំប្លែងខ្លួនថ្មី ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់។ ដរាបណាមេរោគនៅតែចរាចរណ៍ នៅកន្លែងណាក៏ដោយ គឺប្រជាជននៅតែបន្តគម្រាមកំហែង។

លោកស្រីបានបន្តថា «ពេលនេះកម្ពុជាបានកំពុងរងការវាយលុយជាចង្កោមទ្រង់ទ្រាយតូចនៅក្នុងស្រុក ប៉ុន្តែខ្ញុំសូមថាយើងកំពុងជួបហានិភ័យក្នុងការកើតផ្ទុះឡើង ជាទ្រង់ទ្រាយធំនៅក្នុងសហគមន៍
ដូច្នេះយើងត្រូវធ្វើការរួមគ្នាការពារកម្ចាត់នូវសេណារីយូកុំឲ្យវាកើតឡើងពីព្រោះករណីកើឡើងទ្រង់ទ្រាយធំនៅក្នុងសហគមន៍អាចនឹងធ្វើឲ្យប៉ះពាល់សុខភាពសង្គម និងផ្នែកសេដ្ឋកិច្ច»។
លោកស្រីបន្ថែមថា ប្រសិនបើមានករណីឆ្លងជំងឺកូវីដ១៩កាន់តែច្រើននោះអាចមាន ភាពធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតពេលនោះក្នុងមន្ទីរពេទ្យឬក្រសួងសុខាភិបាលនឹងទទួលបន្ទុកធ្ងន់ធ្ងរ៕
អត្ថបទ ៖ សំអឿន
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៤ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


