ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាលស្នើគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនធ្វើទំនើបកម្មលើកម្មវិធីសិក្សាឱ្យស្របតាមនិយាមស្តង់ដា
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានស្នើដល់គ្រប់គ្រឹះស្ថានសិក្សាទាំងសាធារណៈ ទាំងឯកជន
ដែលកំពុងធ្វើការបណ្តុះបណ្តាលនិស្សិតក្នុងវិស័យសុខាភិបាលធ្វើទំនើបកម្មលើកម្មវិធីសិក្សា ដើម្បីឱ្យស្របតាមនិយាមស្តង់ដា និងបញ្ចូលនូវអន្តរាគមន៍គន្លឹះថ្មីៗ ជាពិសេសពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ មណ្ឌលបង្ហាញត្រាប់បំពាក់ឧបករណ៍សម្ភារសិក្សាទាន់សម័យ។

ក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ អន្តរជាតិ ៥ ឧសភា ២០២៤ ក្រោមប្រធានបទ «ពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភាពមាតា ទារក និងយុវវ័យ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ» និងបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាលនៅព្រឹកថ្ងៃទី០២ឧសភា លោករដ្ឋមន្ត្រីបានជំរុញឱ្យ គ្រឹះស្ថានសិក្សាត្រូវស្វែងរកកៀរគរធនធានក្នុងការបណ្តុះបណ្តាលគ្រូ បង្កើនសមត្ថភាពឱ្យបានខ្ពស់ដោយត្រូវមានគុណវុឌ្ឍខ្ពស់ គុណធម៌ ក្រមសីលធម៌ល្អ។ ចំណែកមូលដ្ឋានសុខាភិបាលដែលទទួលនិស្សិតធ្វើកម្មសិក្សាត្រូវផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការបង្វឹកជំនាញការអនុវត្តផ្ទាល់របស់និស្សិត ព្រោះថាការបណ្តុះបណ្តាលបន្តក្នុងពេលបំពេញការងាររបស់ឆ្មប ការអភិបាលតាមដានការអនុវត្តការងារមានសារៈសំខាន់ណាស់ហើយត្រូវធ្វើបន្តជាប់ជាប្រចាំ។
លោករដ្ឋមន្ត្រីបានបន្តថា ឆ្មបទាំងអស់ ត្រូវតែចុះបញ្ជីជាមួយគណៈវិជ្ជាជីវៈត្រូវបំពេញគ្រប់លក្ខខណ្ឌដើម្បីទទួលបានអាជ្ញាបណ្ណ ក៏ដូចជាបន្តសុពលភាពអាជ្ញាបណ្ណ អនុវត្តការងារឱ្យបានត្រឹមត្រូវ និងត្រូវគោរពឱ្យបាននូវក្រមសីលធ៌មវិជ្ជាជីវៈ។

យ៉ាងណាក៏ដោយក្នុងពេលដែលមានអាកាសធាតុក្តៅខ្លាំងលោករដ្ឋមន្ត្រីសូមអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារពិសេសសូមយកចិត្តទុកដាក់ចំពោះស្ត្រីមានផ្ទៃពោះ ទារក កុមារ មនុស្សចាស់ដូចបានជូនតាម«សេចក្តីជូនព័ត៌មានស្តីពីការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុ
ក្តៅ» កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៨ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


