ព័ត៌មានជាតិ
ក្រុមការងារជំនាញកោះកុង បង្ខិតសេវាត្រួតពិនិត្យចុះបញ្ជីជលយានយន្តជូនប្រជានេសាទ
ក្រុមការងារជំនាញរបស់រដ្ឋបាលខេត្តកោះកុង កំពុងបន្តចុះត្រួតពិនិត្យបែបបទរដ្ឋបាល និងបច្ចេកទេសលើយន្តការចុះបញ្ជីជលយានយន្ត ជូនប្រជាពលរដ្ឋនៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដើម្បីសម្រេចតាមផែនការធ្វើបច្ចុប្បន្នភាពស្ថិតិជលយានយន្ត។

គ្មានការប្រែប្រួលទេ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ជាដំណើការបន្តផ្តល់សេវាកម្មចុះបញ្ជីជលយានយន្ត និងផ្តល់លិខិតអនុញ្ញាតលើអាជីវកម្មនេសាទក្នុងខេត្តកោះកុង ក្នុងមូលដ្ឋាន ស្រុកមណ្ឌលសីមា។ បន្ទាប់ពី ក្រុងខេមរភូមិន្ទ បានបញ្ចប់ការងារបែបបទនេះរួចរាល់ នៅថ្ងៃទី៣ ខែឧសភា កន្លងទៅ។

លោកស្រី អ៊ី នារីនេត អភិបាលរងខេត្តកោះកុង លើកឡើងថា ក្រុមការងាររបស់រដ្ឋបាល មន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន បានសហការគ្នាយ៉ាងសកម្ម ដើម្បីធ្វើយ៉ាងណាសម្របសម្រួលផ្តល់សេវាកម្មចុះបញ្ជីជលយានយន្តជូនប្រជាពលរដ្ឋល្អប្រសើរ។ ហើយថែមទាំងបង្ខិតសេវានេះឱ្យគៀកនឹងសហគមន៍រស់នៅពលរដ្ឋតែម្តង មិនឱ្យចំណាយពេលវេលា ឬថវិកាច្រើនឡើយ។

លោកស្រីអភិបាលរងខេត្ត អះអាងថា តាមបទពិសោធន៍កន្លងទៅ នៅក្រុងខេមរភូមិន្ទ ឃើញថា ពលរដ្ឋជាម្ចាស់ជលយានយន្តទាំងអស់ បានការយល់ដឹងពីកាតព្វកិច្ចរបស់ខ្លួនច្រើនចំពោះមុខច្បាប់ ដោយនាំគ្នាមកទទួលសេវាដោយទំនួលខុសត្រូវខ្ពស់។ កន្លងទៅ ក្រុមការងារបានផ្តល់សេវាកម្មចុះបញ្ជីជលយានយន្ត និងផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មនេសាទនៅក្នុងក្រុងខេមរភូមិន្ទ បានសរុបប្រមាណ ៦៤ ជលយានយន្ត។

លោក ខាត់ ឃួន និង លោក យិន លីសេង តំណាងម្ចាស់ទូកនេសាទនៅក្នុង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា យល់ថា ការណ៍មានក្រុមការងារជំនាញចុះមកពិនិត្យផ្តល់សេវាចុះបញ្ជីជលយានយន្តដល់សហគមន៍នេះ បានផ្តល់ផលចំណេញថវិកា និងពេលវេលាច្រើនជាងពេលមុន ពិសេសកាត់បន្ថយអំពើពុករលួយតែម្តង។

តំណាងក្រុមម្ចាស់ទូកនេសាទ អះអាងទៀតថា ការចុះបញ្ជីជលយានយន្ត និងផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មនេសាទ ជាយន្តផ្តល់ភាពស្របច្បាប់មួយចំពោះ ពួកគាត់ គ្រាកន្លងទៅមិនធ្លាប់ទទួលបាន និងងាយជួបបញ្ហាប្រឈមនានាក្នុងលើផ្ទៃសមុទ្រអំឡុងពេលនេសាទ។ ពួកគាត់នឹងបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋដទៃទៀត ដើម្បីចូលរួមបំពេញកាតព្វកិច្ច និងសហការជាមួយអាជ្ញាធរមន្រ្តីជំនាញ។

គួរបញ្ជាក់ថា យុទ្ធការចុះបញ្ជីជលយានយន្តនៅពេលនេះ គឺធ្វើឡើងក្នុងគោលបំណង ធ្វើបច្ចុប្បន្នភាពចំនួនជលយានគ្រប់ប្រភេទត្រឹមត្រូវ បង្ការបាត់ទូកអាចកំនត់អត្តសញ្ញាណរកឃើញភ្លាមៗ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ផ្នែកបច្ចេកទេសផ្សេងៗធ្វើចេញចរាចរណ៍នៅលំហសមុទ្រ ពិសេសកាត់បន្ថយការនេសាទហួសកម្រិតជាដើម៕
អត្ថបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១០ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
ព័ត៌មានជាតិ១ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី