ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញសម្ពោធសមិទ្ធផលក្នុងវត្តសុខារាម ខេត្តកំពង់ស្ពឺ
នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ អមដំណើរដោយ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ប្រធានកិត្តិយសក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធនានាក្នុងវត្តសុខារាម ស្ថិតក្នុងភូមិបាត់ដឹង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា សមិទ្ធផលដែលត្រូវដាក់ឱ្យសម្ពោធនៅថ្ងៃនេះ រួមមាន សាលាបុណ្យ ក្លោងទ្វារ បន្ទប់ទឹក ជួសជុលដំបូលព្រះវិហារ និងកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងបរិវេណវត្ត ដែលបានចំណាយថវិកាសរុបប្រមាណ ៥សែនដុល្លារ។ លោកថា សមិទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែងរបស់ព្រះគ្រូចៅអធិការ ព្រះថេរានុថេរៈ ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងសប្បុរសជនក្នុង និងក្រៅប្រទេស ដែលបានគៀរគរថវិកា ដើម្បីកសាងសំណង់បូជនីយដ្ឋានទុកជាទីសក្ការៈ និងសម្រាប់ប្រើប្រាស់ជាឧត្តមប្រយោជន៍សម្រាប់វិស័យព្រះពុទ្ធសាសនាក្នុងខេត្ត។
មានមតិសំណេះសំណាលក្នុងពិធី ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានចូលរួមអបអរសាទរ នូវសមិទ្ធផលថ្មីដែលជាការរួបរួមសាមគ្គីពីប្រជាពុទ្ធបរិស័ទក្នុង និងក្រៅប្រទេស បានកសាងទុកជាឧត្តមប្រយោជន៍សម្រាប់ការប្រណិបតន៍ព្រះពុទ្ធសាសនាក្នុងមូលដ្ឋាន។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានរំឭកនូវអនុស្សាវរីយ៍ល្អៗជាច្រើនដែលលោកធ្លាប់បានមកធ្វើការក្នុងនាមជាក្រុមការងារគណបក្សចុះជួយស្រុកឧដុង្គ និងខេត្តកំពង់ស្ពឺ ជាពិសេស ការទទួលបានការស្វាគមន៍ ញញឹមរាក់ទាក់ និងស្រលាញ់រាប់អានយ៉ាងស្និទស្នាលបំផុតពីសំណាក់ក្រុមការងារមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានគូសបញ្ជាក់ដែរថា កត្តាសុខសន្តិភាពបាននាំមកនូវការអភិវឌ្ឍ និងឱកាសជាច្រើនដល់ប្រជាពលរដ្ឋ។ ដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺ សន្តិភាពបានប្រែមុខមាត់ខេត្តពីតំបន់ជម្លោះប្រដាប់អាវុធ មកជាតំបន់ប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម។
ទន្ទឹមនោះ ឯកឧត្តម បានថ្លែងអំណរគុណសារជាថ្មីម្តងទៀត ជូនដល់ប្រជាពលរដ្ឋគ្រប់ទិសទីដែលបានរួបរួមគ្នាជាធ្លុងមួយ ក្នុងការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងហេដ្ឋរចនាសម្ព័ន្ធដ៏មានសារៈសំខាន់សម្រាប់ជាតិក្នុងការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ។

គួរជម្រាបថា វត្តសុខារាម ត្រូវបានកសាងឡើងលើកដំបូងក្នុងទសវត្សរ៍ទី៦០ និងត្រូវបានសម្តេចព្រះសង្ឃរាជ ជួន ណាត ប្រទាននាមថា វត្តសុខារាម។ ក្នុងរបបប្រល័យពូជសាសន៍ ខ្មែរក្រហម វត្តត្រូវបានបំផ្លិចបំផ្លាញស្ទើរតែទាំងស្រុង ហើយដោយសារការរួបរួមសាមគ្គីពីព្រះគ្រូចៅអធិការ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមកសាងវត្តជាបន្តបន្ទាប់ រហូតមានហេដ្ឋរចនាសម្ព័ន្ធ សំណង់បូជនីយដ្ឋាននានាបានកើតឡើងជាច្រើនប្រកបដោយសោភ័ណភាពល្អប្រពៃ៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន