ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមរក្សាសុខសន្តិភាពឱ្យបានស្ថិតស្ថេរ
សម្តេច ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យចូលរួមរក្សាសុខសន្តិភាពគ្រប់មធ្យោបាយឱ្យបានស្ថិតស្ថេរ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង ជាមន្ត្រីឈានមុខមន្ត្រីល្អ បន្តវេន គុណធម៌ និងចរិយាធម៌មិនត្រូវបំពាន ផលប្រយោជន៌អ្នកដទៃដើម្បីផលប្រយោជន៍របស់ខ្លួនឡើយ។

ការអំពាវនាវនេះធ្វើឡើងក្នុងឱកាស សម្តេច ម៉ែន សំអន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំថ្មី និងសមិទ្ធិផលនានា ក្នុងគណបក្សឃុំថ្មី ស្ថិតក្នុងភូមិព្រៃវល្លិ៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥។
សម្តេចបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។

ថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេច ម៉ែន សំអន បានបញ្ជាក់ថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់គណបក្សនៅក្នុងឃុំថ្មី ដែលអាចកើតឡើងបានដោយសារប្រទេសជាតិមានសុខសន្តិភាពយ៉ាងពិតប្រាកដ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលគ្រប់គ្នាមិនអាចបំភ្លេចបាន និងមានការគាំទ្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សម្តេចក៏បានណែនាំដល់គណបក្សប្រជាជនកម្ពុជាគ្រប់មូលដ្ឋាន ត្រូវពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួន កសាងសមាជិក សមាជិការធនធានមនុស្ស របស់គណបក្ស ជាពិសេសចលនាយុវជនបន្តវេនប្រកបសីលធម៌ ចរិយាធម៌ និងមានសក្តានុពល ថែមទាំងកៀរគរឱ្យមានការចូលរួមពីសប្បុរសជនគ្រប់ស្រទាប់វណ្ណៈផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចក៏បានថ្លែងអំណរគុណចំពោះ លោក កឹង ឃន លោក ឃន តារាសម្បត្តិ លោក ស្រេង ហួត រួមជាមួយ លោក លោកស្រី និងក្រុមការងារ ដែលបានរួមគ្នា កសាងស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំថ្មី មានទំហំ១០ម៉ែត្រ×១២ម៉ែត្រ និងសមិទ្ធិផលនានា រួមមាន សាងសង់ខ្លោងទ្វារ របង ចាក់ដី ចាក់សាបបេតុងនៅក្នុងទីធ្លាបរិវេណស្នាក់ការគណបក្ស តសំយ៉ាបរោងសម្រាប់ប្រជុំបណ្តោយប្រវែង ១៥.៦០ម៉ែត្រ ទទឹងប្រវែង ១៥.២០ម៉ែត្រ ធ្វើបន្ទប់អនាម័យ ដែលបានចំណាយថវិកាសាងសង់អស់ជាង ៧ម៉ឺនដុល្លាសហរដ្ឋអាមេរិក៕
ដោយ៖ភក្ដី






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


